Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកដី បុកក្មេងស្រី៦ឆ្នាំស្លាប់

ឡានដឹកដី បុកក្មេងស្រី៦ឆ្នាំស្លាប់

ខេត្តសៀមរាប ៖ ក្មេងអាយុ ៦ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដី ១គ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ ២៦៦ ស្ថិតនៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង។

ក្មេងស្រីរងគ្រោះដែលត្រូវរថយន្តដឹកដីបុកស្លាប់ មានឈ្មោះសឿន ទីន អាយុ៦ឆ្នាំ មានលំនៅស្ថិតនៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1712 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកក្មេងស្រីរងគ្រោះដែលកំពុងដើរស្របទិសគ្នា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។

ករណីនេះសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីធ្វើការស្រាវជ្រាវបន្ត។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES