Thursday, November 28, 2024
Homeព័ត៌មានជាតិថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខតំណាង គ្រួសារបក្សឃុំរលាប្អៀរ

ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខតំណាង គ្រួសារបក្សឃុំរលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ុក​ ពញ្ញា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុករលាប្អៀរ អមដំណើរ​ជាមួយលោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល​សួរសុខទុក្ខ សមាជិកសមាជិការតំណាង គ្រួសារបក្សឃុំរលាប្អៀរ ​ចំនួន៩៩៩នាក់។

ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី​០៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅស្នាក់ការបក្សឃុំរលាប្អៀរ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ផាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី​០៧​ ឧសភា​ ២០២២​ ឯកឧត្តម​ អ៊ុក​ ពញ្ញា​ អនុប្រធានក្រុមការងារថ្នាក់ណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ​ តំណាង​ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិកសមាជិការតំណាងគ្រួសារបក្សឃុំរលាប្អៀរ​ចំនួន៩៩៩នាក់ នៅស្នាក់ការបក្សឃុំរលាប្អៀរ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង…” ។/

RELATED ARTICLES