Thursday, October 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ -ខេមរៈ  សិរីមន្ដ ៖ឡើងឧកញ៉ាដូចគ្នា,មួយ​ណា​​មានទ្រព្យច្រើនជាង?

ព្រាប សុវត្ថិ -ខេមរៈ  សិរីមន្ដ ៖ឡើងឧកញ៉ាដូចគ្នា,មួយ​ណា​​មានទ្រព្យច្រើនជាង?

ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈ​ព្រោះកាលពីខែកញ្ញាឆ្នាំ​២០២០ កំពូលតារា​ចម្រៀង​វ័យ៤៧ឆ្នាំរូបនេះត្រូវបានមនុស្សជំនិត​ទម្លាយថាលោកសល់ទ្រព្យ​ខ្ទង់​៣០លានដុល្លារដែលភាគ​ច្រើន​លុយ​ទាំងនោះគឺនៅ​ក្នុងមុខជំនួញដីធ្លីរបស់លោកស្នាយ។​ចំនួនទឹកលុយរបស់លោកសុវត្ថិ គឺច្រើនខ្លាំង​ណាស់​សម្រាប់តារាស្រុកខ្មែរ រហូតដល់តារា​សម្ដែ​ង​ជើង​ចាស់អ្នកស្រីឌី សាវ៉េត ក៍មានការភ្ញាក់ផ្អើលដែរ ហើយលោក​ស្រីថានៅពេល​ដែល​លោ​ក​​សុវត្ថិ កាន់តែមានការដឹងគុណចាស់ទុំនៅក្បែរខ្លួនថែមទៀតនោះ​ជីវិតលោករឹតតែ​ចម្រុ​ង​ចម្រើនថែមទៀតជាមិនខាន។

  អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយព្រាប សុវត្ថិ ទម្លាយរឿងទ្រព្យនោះជាង១ឆ្នាំពោល​គឺ​នៅ​ថ្ងៃទី២៩ខែមេសា លោ​ក​​ស្នាយ បានឡើងងារជាឧកញ៉ាទើបធ្វើឲ្យតារារួមអាជីព​និងមិត្តភក្ដិ​លោក​សុវត្ថិ ផ្ញើរសារសាទ អតីត​តា​រាហង្ស​មាសរូបនេះជាហូហែ។ការក្លាយ​ទៅជាឧកញ៉ា​របស់​ព្រាប សុវត្ថិ គឺក្រោយតារាចម្រៀងដែលត្រូវបាន​គេមើល​ឃើញ​ថាជាគូប្រជែងលោកយ៉ាងស្វិត​ស្វាញ​ជាង១០ឆ្នាំមកហើយនោះគឺលោកខែម ប៊ុនថៃ ឡើងឧក​ញ៉ាជាង២​ខែមកហើយ​មុន​លោ​ក​ស្នាយ ទើបធ្វើឲ្យពេលនេះតារាទាំង២មានងារដូចគ្នា នាំឲ្យអ្នកជំនាញ​សិល្បៈ​បានលើក​ឡើ​ង​​ថាព្រាប សុវត្ថិ-ខែម ប៊ុនថៃ អាចនឹងប្រជែងគ្នាទាំងទីផ្សារចម្រៀងនិងមុខជំនួញ​កាន់តែ​ខ្លាំ​ងក្លាគិត​ចាប់​ពី​ឆ្នាំ២០២២ នេះតទៅ។ប៉ុន្ដែអ្វីដែលមហាជនបានលើកឡើងនោះ​ថាតើពេលនេះ​ឧក​ញ៉ា​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណាទៅដែលមានទ្រព្យច្រើនជាងគេនៅពេល​មាន​ឋានៈ​ស្មើគ្នា​នេះ?ការលើកឡើង​បែបនេះ​ដោយ​សារ​តែមានការយល់ឃើញ​ថាឲ្យតែឧកញ៉ាគឺ​សុទ្ធតែជាអ្នកមានទ្រព្យស្ដុកស្ដម ហេតុនេះហើយតារា​ចម្រៀងទាំង​២ដែលមានកូន៣​ដូចគ្នា​នេះក៍ប្រាកដ​ជា​មានលុយលុយមិនធម្មតាដែរបើទោះជាលោកប៊ុនថៃ មានអាយុប្អូន​លោក​​ស្នាយ ដល់ទៅ​១០​ឆ្នាំ​ក្ដី។

 យ៉ាងណាតាំងពីមុននិងក្រោយក្លាយទៅជាឧកញ៉ាលោកខែម ប៊ុនថៃ មិនទាន់ឲ្យទីប្រឹ​ក្សារ​ឬជំនួយការរបស់​លោក(ខេមរៈ ភារុណ)ទម្លាយរឿងទ្រព្យសម្បត្តិផ្ទាល់ខ្លួនចេញមក​ឲ្យគេ​ដឹង​នោះទេ​ទើប​គិតត្រឹមនៅឆ្នាំ​២០​២២ នេះ​គេ​នៅតែមិនអាចដឹងពីចំនួនទ្រព្យសរុបរបស់​លោ​កឧកញ៉ាកូន៣​រូបនេះដដែល។ តែខេមរៈ សិរីមន្ដ បានជិះ​រថយន្ដថ្លៃៗដើម្បីឲ្យសាកសមងារ​របស់​ខ្លួន​ក្នុង​នោះមានដូចជាRolls Royce, Volkswagen ,Range Rover Defender និងMazda ជាដើមហើយជាទូទៅ​លោកប៊ុន​ថៃ មានអង្គរក្ស៣នាក់តាមហែរហម។គេកត់សម្គាល់ដែរថា​តាំងពីឡើងជាឧកញ៉ាមកលោក​ប៊ុនថៃ មិនសូវចេញមុខច្រៀងរាំសកម្មនៅតាមឆាក​តន្រ្ដី​ដូច​មុនឡើយ ព្រោះ​មមា​ញឹកទៅលើ​ការ​លក់ដីឡូតិ៍ច្រើនជាង។តែអតីតតារាU2 ដែលធ្លាប់ចេញ​មុខថាកាលពីឆ្នាំ២០០៤ រូបគេស្គម​ខ្លាំង​ព្រោះ​កាលនោះអត់អាហារគ្រប់គ្រាន់នោះ​បានចេញ​មុខអះអាង​ជាច្រើនលើកច្រើនសារមក​ហើយថាលោកមិន​ចោលអាជីពចាស់ឡើយ ក្រោយ​ក្លាយទៅជាឧកញ៉ានេះ​បើទោះជាមុននេះលោកប៊ុនថៃ  ចេញវីដេអូអះអាង​ថាច្រៀ​ង​​តែ៦បទ​បាន​១ម៉ឺនដុល្លារនោះធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈជាច្រើនឈឺក្បាលក្ដី។

  ដោយឡែកសម្រាប់លោកព្រាប សុវត្ថិ វិញមុនឡើងឧកញ៉ាលោកជិះរថយន្ដIsuzu ,Range Rover និងFord ជាដើមហើយជាធម្មតាលោកស្នាយ ពេលខ្លះកាន់ចង្កូតឡានខ្លួនឯង និងពេលខ្លះមានអង្គរក្ស។ព្រាប សុវត្ថិ មិនទាន់មានព័តមានថាលោកតំឡើងតម្លៃខ្លួន​ក្រោយ​ឡើងឧកញ៉ានោះទេ តែតាមComposer ម្នាក់ដែលស្និត​លោកសុវត្ថិ បានអះអាងថា​តារា​កូន​៣រូបនេះស្រលាញ់ចម្រៀងខ្លាំងណាស់ ហេតុនេះលោកប្រាកដ​ជាមិនបោះ​បង់អាជីព​ចម្រៀ​ងពេលទទួលបានងារឧកញ៉ានេះឡើយ ។យ៉ាងណាបន្ទាប់ពីព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មាន​ងារឧកញ៉ាដូចគ្នានេះលោកគ្រូភ្លេងរូបនោះយល់ថាពេលនេះតារាទាំង២មួយណាលក់ដីឡីតិ៍ដាច់ជាងនោះគឺជាអ្នកឈ្នះហើយ៕

RELATED ARTICLES