Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យតារា២ដួងខកចិត្ត

មាស សុខសោភា ៖ធ្វើឲ្យតារា២ដួងខកចិត្ត

ភ្នំពេញ៖មាស សុខសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចូលជ្រកនៅរាម រ​យៈពេលជាង១ឆ្នាំទៅហើយដែលតាម​ព័ត​មា​ន​​ថានាងអាច​បន្ដច្រៀងសម្ដែងនៅផលិតកម្មមួយនេះជាច្រើនឆ្នាំទៀត ទោះជាពេលនេះ​សោ​ភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនសូវមានបទ​ផ្ទុះខ្លាំង​ដូច​មុនក៍ដោយ។ប្រភពបានឲ្យដឹងថាសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវថៅកែរាម ចង​ជើ​ង​មិនឲ្យទៅផលិតកម្មផ្សេង ហើយតារាចម្រៀង​សំនៀងផ្អែមរូបនេះក៍ពិបាករើរខ្លួន​ចេញពី​ផលិ​ត​កម្មនេះដែរ ព្រោះថានាងលូកដៃកាន់តែ​ជ្រៅក្នុងការរក​ស៊ីធំ​ជា​មួយថៅកែស្រីទៅហើយ ដែ​ល​​មានន័យថាអាជីពចម្រៀងនាងនឹងអាចក្លាយទៅជាជម្រើស​ទី២របស់នាងបន្ទាប់​ពីមុខជំ​នួ​ញ​ក៍​ថា​បាន។ប៉ុន្ដែតាមព័តមានថាថៅកែរាម ក៍មិនបណ្ដោយឲ្យសោភា ធ្លាក់ចុះជាដាច់ខាតដែរ​ពោ​ល​គឺផលិតកម្មថ្មីតែមានលុយច្រើននេះបានសម្រិតសម្រាំង​បំផុតក្នុងការផលិត​បទចម្រៀង​ឲ្យ​សោភា ច្រៀង ព្រោះ​ពួកគេចាត់ទុកថានាងគឺជាតួឯក។តែរយៈពេល​ជាង១០ខែមកនេះគេ​ឃើ​ញ​សោភា នៅតែមិនទាន់​មានសន្ទុះ​ល្អ​ដូច​មុនឡើយ។

ជុំវិញការបន្ដច្រៀងនៅរាម ជាច្រើនឆ្នាំទៀតរបស់មាស សុខសោភា នេះប្រាកដណាស់​ថា​ឱកាសដែលនាង​ចូល​ច្រៀងនៅហង្សមាសកាន់តែខើចខ្លីទៅៗហើយ ខណៈដែលមាន​តារា​២​ដួងនៅទ្រនុំធំនេះកំពុងតែខក​ចិត្តដែល​សោ​ភា មិនបានទៅរួមទ្រនុំជាមួយពួកគដែរនោះ​។តា​រា​ទាំងពីរ​ដែលចង់ឲ្យសុខសោភា ទៅច្រៀងនៅហង្សមាស​នោះគឺទី១អ្នកនាងឱក សុគន្ធ​កញ្ញា និង​ទី២​លោកឆនសុវណ្ណារាជ ។ប្រភពបានឲ្យដឹងថាទោះជាសុគន្ធកញ្ញា ជាគូ​ប្រជែងជា​មួយ​សុខសោភា ជាង១០ឆ្នាំយ៉ាងស្វិតស្វាញបំផុតក្ដី តែនាងនៅតែចង់ឲ្យសោភា ទៅច្រៀង​នៅ​ហង្ស​មាស​​ដើម្បីធ្វើឲ្យផលិតកម្មបងថ្លៃរបស់នាងកាន់តែរឹងមាំថែមទៀត  ខណៈដែល​លោក​ឆន សុវណ្ណារាជ វិញជាមិត្ត​ភក្ដិជិតដិតបំផុតរបស់សោភា ហើយពួកគេរាប់អានគ្នាតាំងពី​ឆ្នាំ​២០០៤ អំឡុងពេលដែលតារាទាំងពីរច្រៀងនៅU2 ជាមួយគ្នាម្លេះ។សុវណ្ណារាជ ចង់ឲ្យ​សោ​ភា ​ទៅហង្សមាសដើម្បីបានច្រៀងជាដៃគូជាមួយលោក ក្រោយពីអ្នក​ចម្រៀង​​រោមទ្រួង​ច្រើន​រូប​នេះទទួលបានការទុកចិត្តទាំងស្រុងពីតារារាម រហូតបណ្ដោយឲ្យលោករាជ ទម្លាយ​រឿង​រូប​ភាពសោភា រៀបការកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដើម្បីទប់ស្កាត់ការរិះគន់ថានាងនិងប្ដី​សាង​​ស្នេហ៍អត់​ខាន់​ស្លាររយៈពេល១៥ឆ្នាំមកនេះ។ប៉ុន្ដែទាំងសុគន្ធកញ្ញា និងឆនសុ​​​​​វណ្ណារាជ បាន​ត្រឹមតែខកចិត្តដូចគ្នាប៉ុណ្ណោះ ព្រោះសុខសោភា មិនចាប់អារម្មណ៍ទៅរួមទ្រនុំជាមួយ​ពួក​គេឡើយ។

 មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងក្នុងជំនួបផ្ទាល់កន្លង​មកថាមិត្ត​ភក្ដិ​របស់​នាងច្រៀងនៅ​ហង្ស​មាសពិតជាចង់ឲ្យនាងទៅរួមផលិតកម្មជា​មួយពួកគេមែន។ប៉ុន្ដែនាង​ថាមូលហេតុដែលនាងមករួមទ្រនុំ​ជាមួយ​រាម គឺដើម្បីច្រៀងផង រកស៊ីផង ។សោភា ដែលជា​តារា​ចម្រៀង​មិនចូលចិត្តច្រៀងដោយកុងត្រាព្រោះនាង​ចង់​បាន​​សេរីភាពពេញលេញនោះថា​នាង​មាន​សម្របខ្លួនជាមួយរាម តាមរយៈការច្រៀងដោយកុងត្រា​ពោលគឺធ្វើការ​ងារទៅ​តាម​កាលៈ​ទេសៈ។

 អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្ថភាពដូចមាស សុខសោភា មិនមែន​តែ​ផលិតកម្មហង្សមាសនោះទេ ពោលគឺផលិតកម្មណាក៍ចង់បាននាងដែរ ។ចំណែកលោកមិញ សុធីវណ្ណ វិញក៍ធ្លាប់​ប្រាប់ដែរថារវាងមាស សុខសោភា និងឱក សុគន្ធ​កញ្ញា តាមការយល់ឃើញរបស់លោកគឺសុខសោភា មានសម្ថ​ភាពលើសុគន្ធកញ្ញា បន្ដិច។ចំ​ណែកComposer ម្នាក់របស់ហង្សមាសបាននិយាយដោយសុំមិន​ឲ្យដាក់ឈ្មោះ​ថា​មាស សុខ​សោភា ទៅរាម បទចម្រៀងរបស់នាងលែងជាគូប្រជែងជាមួយហង្សមាស ឬGalaxy ទៀត​ហើយ ព្រោះ​រាម ផលិតចម្រៀងបែបព័ណសំបុររបស់គេមិន​ប្រកួតប្រជែងជាមួយផលិត​ផ្សេង​ៗទេ។

 ថ្វីត្បិតតែមាស សុខសោភា នៅតែជាតួឯករបស់រាម ក្ដី តែប្រសិនបើនាងនៅតែគ្មានបទ​ខ្លាំងៗ​ដូច​មុនទៀតនោះ​ច្បាស់ជាប្រឈម”រលកក្រោយច្រានរលកមុន”ជាមិនខាន ព្រោះជាង​១ឆ្នាំ​ចុង​ក្រោយនេះនាងតន់ ច័ន្ទសីម៉ា កំពុង​តែអុកឡុកទីផ្សារចម្រៀង។តែអ្នកជំនាញសិល្បៈ​បានលើកឡើងថាបើនិយាយរឿងច្រៀងបទ​ស្លូវវិញគិតត្រឹមឆ្នាំ​២០​២២ នេះមិនទាន់មាន​តារា​រូបណាច្រៀងឈ្នះ​មាស សុខសោភា ឡើយ៕

RELATED ARTICLES