ភ្នំពេញ៖សុខ ពិសី បានរក្សារតំណែងជាតារាស្រីឈានមុខគេនៅសាន់ដេរយៈពេលជិត១០ឆ្នាំមកហើយដែលមិនទាន់មានតារាផ្សេងៗទៀតរបស់ផលិតកម្មមួយនេះយកកៅអីនាងបាននោះទេ ថ្វីត្បិតតែនាងអ៊ីវ៉ា ត្រូវបានគេមើលឃើញថាមានសម្ថភាពមិនចាញ់ពិសី ក៍ដោយ។អ្វីដែលគូរឲ្យកត់សម្គាល់តារារួមទ្រនុំទាំងអស់របស់សាន់ដេបានគោរពពិសី ប្រៀបបានដូចជានាងជាម្ចាស់ឬថៅកែផលិតកម្មធំនេះ ខណៈដែលនាយចឺម ឯណ្ណោះវិញធ្លាប់ធ្វើឲ្យស្រីស្អាតជាច្រើនញ៉ាចសឹងគ្រប់គ្នាព្រោះថាលោកមេសា ច្រើនតែចាប់អោបថើបគ្រញិចដៃគូសម្ដែងលើសពីតម្រូវការអ្នកដឹកនាំសម្ដែងបញ្ជារ តែពេលនេះប៉ៈតារាសាច់សខ្ចីរូបនេះនាយចឺម បែជាស្លូតសុភាពជាងប្រុសត្រឹមត្រូវទៅវិញ។ដោយឡែកសម្រាប់អ្នកតាមដានតារាមើលឃើញថាសុខ ពិសី នឹងអាចច្រៀងនៅសាន់ដេរហូតដល់បញ្ចប់អាជីពចម្រៀងតែម្ដងពោលគឺដូចឱក សុគន្ធកញ្ញា ច្រៀងឲ្យហង្សមាសដែលជាផលិតកម្មរបស់បងថ្លៃនាងអីចឹង ព្រោះពិសី ប្រសិនបើនាងរៀបការជាមួយលោកឡាយ សុខចំរើន នាពេលខាងមុខនោះ ច្បាស់ជាស្រីស្អាតនឹងឡើងជាថៅកែស្រីសាន់ដេជាមិនខានដែលពេលនោះអំណាចរបស់នាងគឺខ្លាំងជាងសុគន្ធកញ្ញា នៅហង្សមាសទ្វេដងឯណ្ណោះ។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមានផលិតកម្មច្រើនធ្លាប់បានទាក់ទងនាងចង់ឲ្យទៅច្រៀងនៅផលិតកម្មរបស់គេ ។តែនាងគ្មានបំណងប្ដូរផលិតកម្មនោះទេ ពោលគឺច្រៀងនៅសាន់ដេដោយគ្មានដែនកំណត់។

អ្វីដែលសុខ ពិសី នៅតែមិនទាន់អាចធ្វើបានដូចឱក សុគន្ធកញ្ញា នៅពេលនេះគឺការពន្យាពេលសារភាពស្នេហ៍របស់នាងជាមួយថៅកែសាន់ដេជិត១០ឆ្នាំមកហើយក្រោយផ្ទុះរឿងស្នេហាពួកគេកក្រើកពេញពិភពសិល្បៈនេះ ដែលមានន័យថាពិសី មិនអាចកំណត់ពេលវេលាចូលរោងការឆាប់ៗឡើយ ព្រោះថាសូម្បីតែសារភាពស្នេហ៍ក៍មិនទាំងហ៊ានផង ចុះម៉េចបានពិសី អាចនឹងក្លាហានហ៊ានគ្រងឈុតកូនក្រមុំក្នុងពេលឆាប់ៗនេះទៅ?យ៉ាងណាប្រសិនបើពិសី និងលោកចំរើន នៅតែបន្ដជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហបែបនេះទៀតនោះគឺនាងកាន់តែប្រឈមបាត់បង់ស្នេហាផ្អែមល្ហែមស្ទើតែទាំងស្រុងដែលពេលនោះគេពិបាកសន្និដ្ឋានថាតើចំណងស្នេហាពួកគេអាចនឹងរក្សារបានគង់វង្សយូអង្វែងឬយ៉ាងណា?ប៉ុន្ដែតាមព័តមានពីតារាដែលជិតស្និតអ្នកទាំងពីរបានបង្ហើបឲ្យដឹងថាដោយសារតែពិសី និងលោកថៅកែមានទំនុកចិត្តខ្ពស់លើគ្នានោះហើយទើបធ្វើឲ្យពួកគេមិនអន្ទះសារក្នុងការលាតត្រដាងរឿងស្នេហ៍ឬដឹកដៃគ្នាក្រាបផ្ទឹមនោះ ព្រោះតែពិសី ខ្លាចប៉ៈពាល់ដល់អាជីពចម្រៀង។

សុខ ពិសី ស្ថិតក្នុងចំណោមតារាដែលសាងស្នេហ៍មិនបើកចំហមានដូចជានាងរ៉េត ស៊ូហ្សាណ,តន់ ច័ន្ទសីម៉ា ,បេប៊ី និងយូរី ជាដើម ដែលតារាខាងលើនេះសុទ្ធតែមានមន្ដស្នេហ៍មិនធម្មតាដូចគ្នា ហេតុនេះហើយពេលដែលត្រូវលាក់សង្សាររៀងៗខ្លួនបែបនេះធ្វើឲ្យប្រុសៗដែលលង់ស្នេហ៍កាន់តែព្យាយាមដាក់អន្ទាក់ស្រីស្អាតថែមទៀត។តែបើក្នុងពិភពសិល្បៈតារាភាគច្រើនចាត់ទុកពិសី ប្រៀបបានជាម្ចាស់ផលិតកម្មសាន់ដេហើយពួកគេយល់ថានាថ្ងៃអនាគតពិសី នឹងក្លាយទៅជាកូនប្រសាររបស់លោកឡាយ សុខហុក ជាមិនខាន។

គូរបញ្ជាក់ថាសុខ ពិសី បានរក្សាររូបរាងកាន់តែស្វែលស្អាតនៅរយៈពេលចុងក្រោយនេះទើបធ្វើឲ្យនាងមានឱកាសក្ដាប់បានស្ពតពាណិជ្ជកម្មធំៗដែលរកចំណូលបានរាប់សិបម៉ឺនដុល្លារក្នុង១ឆ្នាំៗ។គេកត់សម្គាល់ដែរថានៅឆ្នាំ២០២២ នេះពិសី ក៍ក្លាយទៅជាតារាលេងម៉ូដរថយន្ដមិនធម្មតាដែរព្រោះនាងជិះរថយន្ដថ្លៃៗមានដូចជាAudi, Range Rover ,Lexus Ls600 និងLand Cruiser V8 ផងដែរដែលជិះរថយន្ដទំនើបៗឆ្លាស់គ្នានេះចំណាយលុយមិនក្រោមកន្លះលានដុល្លារឡើយ។ប៉ុន្ដែពិសី ដែលត្រូវបានគេផ្ដល់រហ័សនាមថាជារាជនីយសម្រស់ហើយខ្លះសង្ស័យថានាងបានកែសម្ផស្សជាច្រើនផ្នែកនោះពេលនេះស្ងាត់ដំណឹងថាតារាសាច់ដូចបណ្ដូលចេករូបនេះកែកុនផ្នែកណាថែមទៀតហើយ៕
