ខេត្តប៉ៃលិន ៖ ម៉ូតូចំនួន២គ្រឿង បានជិះបុកគ្នាទាំងកំរោល បណ្តាលឱ្យភាគីទាំងសងខាង ទទួលរងរបួសធ្ងន់ស្រាលចំនួន៣នាក់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣៧នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ភាគីបើកបរម៉ូតូបង្ក មានឈ្មោះគង់ វាសនា អាយុ១៦ឆ្នាំ មានលំនៅភូមិខកមូស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសជង្គង់ជើងស្តាំ) មានអ្នករួមដំណើរចំនួន៣នាក់រួមមាន ឈ្មោះអឿន នីតា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយ (រងរបួសធ្ងន់បាក់ជើងឆ្វេង) ឈ្មោះកាន់ រស្មី អាយុ១៦ឆ្នាំ មានលំនៅភូមិឃុំ

ជាមួយគ្នា (រងរបួសស្រាល) និងឈ្មោះតាយ វិច្ឆិកា អាយុ១៥ឆ្នាំ មានលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសស្រាល)។
ចំណែកភាគីបើកបរម៉ូតូម្ខាងទៀត មានឈ្មោះទូច ថា អាយុ៤០ឆ្នាំ មានលំនៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន (គ្មានរបួស)។
បច្ចុប្បន្ន អ្នករងរបួសបាក់ជើងខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យយកទៅ សម្រាកព្យាបាល។
ចំណែកវត្ថុតាងមន្ត្រីជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន កំពុងប្រមូលយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តប៉ៃលិន។/