ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានសុំម្តាយទៅមើលការប្រគំតន្ត្រី (ខនសឺត) លុះទៅដល់ ក៏បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ស្រវឹង ស្រាប់តែត្រូវបុរសម្នាក់ដែលជាមនុស្សធ្លាប់ស្គាល់គ្នា និងជាអ្នកផឹកស៊ីរួមវង់ជាមួយគ្នា លួងលោមនាំចូលផ្ទះសំណាក់ ចាប់រំលោភ ១យប់ទល់ភ្លឺ បានសម្រេចជាច្រើនដង។
ករណីប្រុសព្រានល្បួងកូនក្រមុំគេចូលផ្ទះសំណាក់ ចាប់រំលោភ១យប់ទល់ភ្លឺនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ ១កន្លែង យីហោ ថ្មពេជ្រ មានទីតាំងស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ រហូតមកដល់វេលាម៉ោង ២រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទើបកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះឃាត់ខ្លួនជនសង្ស័យ ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ។
ជនសង្ស័យដែលចាប់រំលោភកូនក្រមុំគេ ១យប់ទល់ភ្លឺ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះលីស វិច័ន្ទត្រា ហៅត្រា អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ យ.ស.យ អាយុ១៦ឆ្នាំ មានលំនៅ ភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះលីស វិច័ន្ទត្រា ហៅត្រា ពាក់ព័ន្ធបណ្តឹងពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីជំទង់វ័យ ១៦ឆ្នាំម្នាក់។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ដែលមានវ័យ១៦ឆ្នាំ បានសុំគាត់ជាម្តាយ ចេញទៅមើលការប្រគំតន្ត្រី (ខនសឺត) នៅពេលយប់។ ពេលនោះ កូនស្រីរបស់គាត់ បានផឹកស្រាបៀរឡើងស្រវឹង ហើយក៏បានជួបនឹងជនសង្ស័យ ឈ្មោះលីស វិ
ច័ន្ទត្រា ហៅត្រា ត្រូវបានជនសង្ស័យព្យាយាមល្បួងកូនស្រីរបស់គាត់ ដោយបានអះអាងថា នឹងស្រឡាញ់កូនស្រីគាត់ ហើយបានល្បួងនាំយកនាងទៅដេកនៅផ្ទះសំណាក់ យីហោ ថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ១យប់ ដោយក្នុងនោះ ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់បានសម្រេចជាច្រើនដង ពោលគឺរំលោភ១យប់ទល់ភ្លឺតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោមលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះខាងលើ ដូចការចោទប្រកាន់មែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយបន្ទាប់ពីជនសង្ស័យសារភាពរួច កម្លាំងការិយាល័យការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕