ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងចេញពីធ្វើការយប់ ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូប្រដេញតាម ស្រែកហៅឱ្យឈប់ និងធាក់ផ្តួល រួចដកកាំភ្លើងបាញ់គំរាម ២គ្រាប់ ប៉ងប្លន់យកម៉ូតូ តែមិនបាន

សម្រេច ដោយសារមានអ្នកជិតខាងប្រទះឃើញ ចេញមកជួយអន្តរាគមន៍ទាន់ពេល ធ្វើឱ្យក្រុមជនសង្ស័យភ័យ ជិះម៉ូតូគេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រោយស្ថានទូតចិន ផ្លូវ១៧៦កែងផ្លូវ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។

តាមសម្តីនារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ទាំងអារម្មណ៍ភ័យតក់ស្លុតថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០២២ ពណ៌ស ចេញពីកន្លែងធ្វើការ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ

លុះជិះចេញបន្តិច ស្រាប់តែមានជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមមកពីក្រោយ រួចស្រែកថា “ឈប់!ៗ” តែនាងមិនឈប់ ទើបជនសង្ស័យបានដេញតាមធាក់ផ្តួលម៉ូតូរបស់នាង និងបានដកកាំភ្លើង

បាញ់គំរាមចំនួន ២គ្រឿង បំណងប្លន់យកម៉ូតូរបស់នាង ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារតែមានក្រុមបុគ្គលិកធ្វើការក្នុងហាងនៅក្បែរនោះ ចេញមកទាន់ ដែលធ្វើឱ្យជនសង្ស័យភ័យ ជិះរត់គេចខ្លួនបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុ ក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងអាវុធហត្ថខណ្ឌចម្ការមន ចុះទៅកន្លែងកើតហេតុ ព្រមទាំងធ្វើការសាកសួរ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធ

ហត្ថខណ្ឌចម្ការមន ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ ស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី៕