Thursday, October 24, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ជ្រើសផ្លូវដូចពេជ្រ សោភា

អ៊ីវ៉ា ៖ជ្រើសផ្លូវដូចពេជ្រ សោភា

ភ្នំពេញ៖ក្រោយបដិសេធទៅចូលរួមជាមួយហង្សមាស និងថោន នោះអ៊ីវ៉ា ក៍ធ្លាប់មានព័ត​មាន​ថាត្រូវបាន​ផលិត​កម្មGalaxy ដាក់ជាគោលដៅចង់បានផងដែរ ព្រោះស្រីនាថ និងយឹម តា​ស្រង់ ធ្លាប់ធ្វើការជាមួយគ្នា​នៅសាន់​ដេ​អំឡុងពេលដែលនាង​ចូលប្រឡូកសិល្បៈលើក​ដំ​បូង​។យ៉ាងណាអ៊ីវ៉ា នៅតែបន្ដក្រាញជ្រកនៅសាន់ដេ​ជាបន្ដ​ទៀត​តាមរយៈ​ការច្រៀងដោយ​គ្មាន​កុង​ត្រា គឺដូចគ្នាទៅនិងពេជ្រ សោភា ដែលប្រកែកទៅផលិតកម្មមួយនេះ​ហើយនៅតែច្រៀង​ឲ្យ​ហង្សមាសរហូតមកដល់បច្ចុប្បន្នដែរ។ចំពោះអ៊ីវ៉ា វិញឪពុករបស់នាងលោកអ៊ូ វ៉ាវ ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថាកូនស្រីលោកមិនមែនបិតផ្លូវថាត្រូវតែច្រៀងឲ្យសាន់ដេជារៀងរហូតនោះទេ ប៉ុ​ន្ដែនឹងធ្វើការ​ទៅតាមពេលវេលា។យ៉ាងណាលោកវ៉ាវ សង្កត់ថាបច្ចុប្បន្នអ៊ីវ៉ា បាន​ចាត់​ទុកសាន់ដេជាឪ​ពុកម្ដាយ​ទី២ ព្រោះបើគ្មានផលិតកម្ម១នេះទេ ម្លេះកូនស្រីសំណព្វចិត្ត​របស់លោកក៍គ្មានគេស្គាល់ដូចពេលនេះឡើយ។ចំពោះតារាចម្រៀងវ័យ២៩ឆ្នាំអ៊ីវ៉ា វិញនាង​ថាលែងនិយាយជាមុនថាមានផលិតកម្មណាទាក់ទងទៀតហើយ ព្រោះ​ថាពេលនេះនាងនៅ​តែ​ជាតារាសាន់​ដេដែលហើយថៅកែផ្ដល់សិទ្ធិឲ្យជាពិសេសពោលគឺមានសិទ្ធិប្រកែក​ច្រៀង​ចំពោះ​បទណាដែលនាងមិនពេញចិត្តពេលផលិតកម្មទម្លាក់ឲ្យ ហើយច្រៀងតែបទ​ដែល​ខ្លួន​ឯងស្រលាញ់​​ប៉ុណ្ណោះ។

  អ៊ីវ៉ា ដែលយល់ថា”ឆ្នាំងចាស់ បាយឆ្ងាញ់”នោះពេលនេះនាងមិនសូវមានភាពលេចធ្លោ​ខ្លាំងដូចមុនឡើយ ព្រោះ​ថារយៈពេលចុងក្រោយនេះអតីតអ្នក​ស្មូតលេខ១ប្រចាំខេត្តតាកែវ​នាង​​តន់ ច័ន្ទសីម៉ា កំពុងតែអុកឡុកទីផ្សារ​ចម្រៀ​​​​ង​។យ៉ាងណាស្រីនាថ ដែលមានទាំងរូប​សម្រ​ស់​និងអាចច្រៀងបានជាច្រើនទម្រង់នេះឲ្យតែធ្វើបទ​ត្រូវទី​ផ្សារ​នោះនាងនឹងស្ទុះឡើងទៅមុខ​ថែម​​ទៀត​​ជាមិនខាន។

អ្វីដែលគូឲ្យកត់សម្គាល់អ៊ីវ៉ា ហាក់មិនទាន់គោរព​តាម​បទបញ្ជាររបស់​ឪពុក​នាង​ដែលចង់​ឲ្យស្រីស្រស់រូបនេះ​យក​ប្ដីឆាប់ៗឡើយ ព្រោះស្រីនាថ តាំងចិត្តថានាងនឹង​បញ្ច​ប់​ភាព​នៅលីវត្រឹមអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាង​មុខនេះ ខណៈដែលនាង​បង្ហើប​ថា​អនាគត​ស្វាមី​របស់​នាង​គឺជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ តែមិនប្រាប់ថា​ជាប្រុស១​ណា​ឡើយ​។ការកំណត់ទិសដៅបេះដូងរបស់​អ៊ីវ៉ា នៅពេលនេះគឺចំពេលដែលមានការសង្ស័យ​ថាអ៊ីវ៉ា ស្និតស្នាលប្អូនមាស សាលី ចម្លែក តែតារាសាច់សខ្ចីថា​នាងគ្មានទំនាក់ទំនង​ពិសេ​ស​ជាមួយវេហាសិ៍ ទេ៕

RELATED ARTICLES