Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធពោះធំ ប្តីវ៉ៃរលូតកូនស្លាប់

ប្រពន្ធពោះធំ ប្តីវ៉ៃរលូតកូនស្លាប់

ខេត្តព្រះសីហនុ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធដែលកំពុងមានផ្ទៃពោះ រហូតដល់ផ្ទុះជាអំពើហិង្សា វាយដំប្រពន្ធរហូតដល់រលូតកូន រងរបួសយ៉ាងធ្ងន់ លុះក្រោយពីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បាន១ថ្ងៃ ស្ត្រីរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់ជាប្តី បានរត់គេចខ្លួនបាត់។

ករណីឃាតកម្ម ប្តីវាយប្រពន្ធមានផ្ទៃពោះ បណ្តាលឱ្យរលូតកូន រហូតដល់ស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់។ រហូតមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ត្រីរងគ្រោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកចម្ការចេក។

ជនសង្ស័យជាឃាតករដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ និងកំពុងរត់គេចខ្លួន មានឈ្មោះយ៉ែម ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករដុតធ្យូង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវុន វ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះយ៉ែម ចិន្តា បានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះវុន វ៉ាន់ បណ្តាលឱ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ។ ក្រោយពីមានសកម្មភាពហិង្សាខាងលើនេះរួចមក មិនមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចទេ ធ្វើឱ្យជនសង្ស័យជាប្តី បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ កូនៗរបស់ស្ត្រីរងគ្រោះ បានដឹកយកម្តាយទៅមណ្ឌលសុខភាពឃុំជើងគោ ហើយពេទ្យប្រចាំការ បានឃើញអាការរបស់ស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏បានហៅរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពវាលរេញ ដឹកទៅមន្ទីពេទ្យចម្ការចេក ក្នុងទីរួមខេត្តព្រះសីហនុ ដោយពុំបានផ្តល់ព័ត៌មានដល់

សមត្ថកិច្ចឡើយ ប៉ុន្តែដោយសារស្ថានភាពរបស់ស្ត្រីរងគ្រោះធ្ងន់ខ្លាំងពេក ទើបគ្រូពេទ្យមិនមានលទ្ធភាពសង្គ្រោះ ទើបមកដល់វេលាម៉ោង ៣រសៀល ថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ ស្ត្រីរងគ្រោះ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មទៅ និងត្រូវបានកូនៗដឹកសពម្តាយ ត្រឡប់មកផ្ទះវិញ រួចទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងតាមចាប់ខ្លួនជនសង្ស័យជាប្តី ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES