Thursday, October 24, 2024
Homeតារាខ្មែរលោកអែន ឌី ៖ថាមានមោទនភាពដែលបានទៅ​ទទួល​សម្ដេចតេជោហ៊ុន សែន នៅអាមេរិក

លោកអែន ឌី ៖ថាមានមោទនភាពដែលបានទៅ​ទទួល​សម្ដេចតេជោហ៊ុន សែន នៅអាមេរិក

អាមេរិក៖តារាចម្រៀងនិងសម្ដែងលោកអែន ឌី បានថ្លែងសារតាមហ្វេសបុកប្រាប់ថា​លោក​ពិតជា​មានសំណាង​ណាស់ដែលបានទៅទទួលសម្ដេចតេជោហ៊ុន សែន ដោយផ្ទាល់​នៅ​រដ្ឋវ៉ាស៊ីនតោនឌីស៊ី កាលពីពេលថ្មីៗ​នេះ​ដែល​​ក្នុងនាមជាសិល្បៈករ​ម្នាក់លោកយល់ជា​មោទ​នភាពដែលយើងមានមានមេដឹកនាំល្អបែបនេះ។លោកអែន ឌី ដែលហៅលោកនាយ​ករដ្ឋ​មន្រ្ដីថា”សម្ដេចពុកៗ”នោះថ្លែងថា”វាជានិស្ស័យនិងសំណាង​មួយរបស់ខ្ញុំដែល​បាន​ជួប​សម្ដេច​ពុក​ដោយផ្ទាល់នៅលើដីអាមេរិកនោះ ហើយសម្ដេចមានប្រជាប្រិយភាពណាស់ព្រោះ​អ្នកគាំ​ទ្រ​ទៅ​ច្រើន​​រហូតពេលលោកជួបសំណេះសំណាលជាមួយ​បងប្អូនសឹងតែគ្មានកន្លែង​អង្គុយ​ផង។ខ្ញុំមានមោទនភាព​ដែល​​យើងមានមេដឹកនាំ​ដ៍ល្អចេះដឹងពីសុខទុក្ខខ្មែរគ្រប់​ពេល​ទោះ​ជានៅទីណាក៍ដោយគឺលោកមានភាព​សាម​ញ្ញណាស់ជាមួយខ្មែរយើងទាំងអស់គ្នា”។

 អតីតតារាចម្រៀងហង្សមាសលោកអែន ឌី បន្ថែមថាកាលនៅខ្មែរលោកក៍ធ្លាប់​បាន​ជួប​ផ្ទាល់ជាមួយសម្ដេច​៤ទៅ៥ដងដែរ ដោយមានពេលខ្លះបានថតជាមួយលោក​ទៀត​ផង។តែអ្វី​ដែល​​លោក​​កាន់តែរំភើបពេលមកដល់​អាមេរិកចំតំណើរទស្សនកិច្ច​របស់លោកទើបមាន​ឱកា​ស​បាន​ទៅទទួល​សម្ដេចដោយផ្ទាល់ជាមួយបងប្អូន​ខ្មែរ​ជាច្រើនរដ្ឋមកជួបជុំគ្នា​ឡើងកុះ​កតែ​ម្ដង។

 សូមបញ្ជាក់ថាលោកអែន ឌី បានខកខានចេញទៅអាមេរិក៥ឆ្នាំមកហើយតែដំណើរ​កម្សាន្ដ​លើកនេះជាលើក​ទី៣​សម្រាប់លោក ព្រោះកាលពីឆ្នាំ២០១៣ និង២០១៧ លោកក៍ធ្លាប់​ចេញ​ទៅ​ច្រៀង​សម្ដែងនៅទីនោះផងដែរ។លោកអែន ឌី ដែលតែងតែផ្ដោតលើការច្រៀង​សម្ដែង​នៅក្រៅ ច្រើនជាងក្នុងស្រុកនោះថាលោកនឹង​មកដល់ខ្មែរ​វិញ​​នៅ​ថ្ងៃទី១៧​ខែឧសភា​ឆ្នាំ២០២២ ខាងមុខនេះដើម្បីបន្ដអាជីពសិល្បៈក៍ដូចជាថតបទចម្រៀងថ្មីៗថែមទៀត៕

RELATED ARTICLES