ខេត្តកំពង់ស្ពឺ ៖ បុរសជាឃាតករចិត្តកំណាចឃោរឃៅ ដែលបានប្រើអំពើហិង្សា យកដំបងវាយប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ ៨ខែ បណ្តាលឱ្យរលូតកូន និងបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យជាឃាតករ កំពុងជិះរថយន្តក្រុង បំណងគេចខ្លួនចេញពីខេត្តព្រះសីហនុ សំដៅទៅរាជធានីភ្នំពេញ។
ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យជាឃាតករវាយសម្លាប់ប្រពន្ធនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបសាធាណការខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
ជនសង្ស័យជាឃាតករ មានឈ្មោះយ៉ែម ចិន្តា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករដុតធ្យូង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវុន វ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកងកម្លាំងជំនាញខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញខេត្តព្រះសីហនុ បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលបាន
ព្យាយាមគេចខ្លួនអស់រយៈពេល ២ថ្ងៃមកហើយ លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានឡើងជិះឡានក្រុង បម្រុងគេចខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវ
បានសមត្ថកិច្ចស្ទាក់បង្ក្រាប និងចាប់ឃាត់ខ្លួនដល់លើរថយន្តក្រុង ស្ថិតនៅចំណុចភ្លើងស្តុបសាធាណការ ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ សមត្ថកិច្ចបាននាំជនសង្ស័យចូលក្នុងរថយន្ត ហើយដឹកត្រឡប់ទៅកាន់ខេត្តព្រះសីហនុ វិញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មានករណីឃាតកម្មមួយបាន កើតឡើងនៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ដោយបុរសជាប្តីចិត្តកំណាចម្នាក់
បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធដែលកំពុងមានផ្ទៃពោះ៨ខែ រហូតដល់ផ្ទុះជាអំពើហិង្សា ទាញដំបងវាយប្រពន្ធរហូតដល់រលូតកូន រងរបួសយ៉ាងធ្ងន់ លុះក្រោយពីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បាន១ថ្ងៃ ពោលគឺនៅវេលាម៉ោង ៣រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ត្រីរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់យ៉ាង អាណោចអាធ័ម។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះ បានកើតឡើង តាំងពីវេលា