Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធលង់ទឹកស្លាប់អាក្រាត ប្តីយំបោកខ្លួន

ប្រពន្ធលង់ទឹកស្លាប់អាក្រាត ប្តីយំបោកខ្លួន

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ទំនងជាផឹកស្រាស្រវឹង ដើរឆ្លងអូរ រអិលជើង បណ្តាលឱ្យធ្លាក់ចូលទឹកអូរដែលកំពុងហូរជន់ខ្លាំង ដោយគ្មានអ្នកណាបានឃើញនិងជួយទាន់ ទើបបណ្តាលឱ្យទឹកហូរកួចយកទៅ លង់ស្លាប់យ៉ាងអាណោចអាធ័ម លុះក្រោយមក សពស្ត្រីរងគ្រោះស្ថិតក្នុងសភាពអាក្រាតកាយ បានរសាត់ទើរជាប់មែកឈើ ទើបមានអ្នកភូមិប្រទះឃើញ កើតមានការផ្អើលឆោឡោ ដឹងដល់ប្តីស្ត្រីរងគ្រោះមកដល់ ទួញសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមដងអូរមួយកន្លែង ស្ថិតក្នុងភូមិស្ពាលយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ទាំងអាក្រាតកាយនោះ មានឈ្មោះថៃ រឿត អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្តីឈ្មោះលន សុខ មុខរបរកម្មករ និងមានស្រុកកំណើតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន។

លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា ពេលកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះ បានចេញទៅស៊ីឈ្នួលបាញ់ថ្នាំស្មៅឱ្យគេ ហេតុនេះមិនបានដឹងថាប្រពន្ធរបស់ខ្លួនមានគ្រោះថ្នាក់នោះទេ ក្រោយមក អ្នកភូមិបានប្រទះឃើញហេតុការណ៍ ផ្តល់ដំណឹងឱ្យ ទើបបុរសជាប្តី បានរត់ទៅមើល ឃើញសពប្រពន្ធលង់ទឹកស្លាប់ ទើរជាប់មែក

ដើមឈើ កណ្តាលអូរ ទើបកើតការភ្ញាក់ផ្អើលតែម្តង។ យ៉ាងណានៅក្នុងហេតុការណ៍នេះ ពុំមានអ្នកភូមិណាម្នាក់បានឃើញស្ត្រីរូបនេះជួបគ្រោះថ្នាក់ដោយផ្ទាល់ភ្នែកនោះទេ។

ប៉ុន្តែបើតាមសំដីអ្នកភូមិដែលបានបំភ្លឺប្រាប់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតបង្កឱ្យមានជំនន់ទឹកភ្លៀងជន់លិចភ្លាមៗនៅតាមដងអូរ។ ស្របពេលនោះ គេបានឃើញស្ត្រីរងគ្រោះ

បានទៅទិញស្រាផឹក នៅតៀមលក់ដូរមួយកន្លែង នៅក្នុងភូមិ (ស្ត្រីរងគ្រោះតែងតែផឹកញឹកញ៉ាប់)។ លុះក្រោយពេលគាត់ផឹកស្រា គេឃើញគាត់ដើរទៅក្បែរអូរដែលទឹកកំពុងជន់ខ្លាំង តែគ្មាននរណាដឹងថាគាត់ទៅរកអ្វីទេ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីទឹកអូរស្រកបន្តិច ស្រាប់តែគេប្រទះឃើញស្ត្រីរូបនេះបានលង់ទឹកស្លាប់ទាំងអាក្រាត កាយ

រួចទើរជាប់នឹងមែកឈើ នៅក្នុងកណ្តាលអូរ ជាមួយនឹងកំណាត់ឈើជាច្រើន ទើបមានការភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមតែម្តង។

លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ក្រោយពីអ្នកភូមិបានស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះច្បាស់ ទើបគេបានផ្តល់ដំណឹងទៅប្តីរបស់គាត់ ដើម្បីមកមើលសពប្រពន្ធ តែបានត្រឹមតែស្រែកទ្រហោយំតែប៉ុណ្ណោះ ព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។

លោកអធិការ បានបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុ គឺមានភ្លៀងធ្លាក់ខ្លាំងណាស់ ហើយតាមដងអូរនានាក្នុងស្រុកសំពៅលូន ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកភ្លាមៗតែម្តង។

ដោយឡែកករណីស្ត្រីរងគ្រោះស្លាប់អាក្រាតកាយ ទើរជាប់ដើមឈើនៅក្នុងអូរខាងលើនេះ បើតាមការបំភ្លឺពីអ្នកភូមិ ដែលបានដឹងដំណើររឿងខ្លះៗ មុនពេលកើតហេតុ គេសង្ស័យថា ស្ត្រីរងគ្រោះស្រវឹង ហើយពេលដើរទៅមាត់អូរ ក៏រអិលជើងធ្លាក់ចូលទឹកអូរ បណ្តាលឱ្យទឹកហូរកួចយកសម្លៀកបំពាក់គាត់ទៅបាត់ រីឯរាងកាយអាក្រាត ក៏បានទើបជាប់មែកឈើ កណ្តាលអូរតែម្តង។

យ៉ាងណា ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមទាំងស្វាមីស្ត្រីរងគ្រោះផង បានចុះស្រង់យកសព ដើម្បីពិនិត្យ និងបានធ្វើកំណត់ហេតុ រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES