Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីក្លែមសម្តី ទាញកាំបិតចាក់មិត្តភក្តិស្លាប់

ផឹកស៊ីក្លែមសម្តី ទាញកាំបិតចាក់មិត្តភក្តិស្លាប់

ខេត្តកោះកុង ៖ បុរសជាកម្មករ ៣នាក់ ដែលជាមិត្តភក្តិនឹងគ្នា បានទិញស្រា មកអង្គុយផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីឌឺដងដាក់គ្នាចុះឡើង ធ្វើឱ្យកើតមានជម្លោះតឹងសរសៃក រហូតឈានដល់ផ្ទុះជាអំពើហិង្សា ប្រតាយប្រតប់គ្នា និងត្រូវភាគីម្ខាងទាញកូនកាំបិតចាក់ប្រហារគូទំនាស់ បណ្តាលឱ្យស្លាប់ក្នុង

ថ្លុកឈាមនៅនឹងកន្លែង ឃើញបែបនេះ មិត្តភក្តិរួមវង់ផឹកស៊ីម្នាក់ទៀត បានស្ទុះចូលមកឃាត់ ក៏ត្រូវជនដៃដល់ចាក់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត បន្ទាប់មកជនដៃដល់ បានរត់គេចខ្លួនបាត់ភ្លាមៗ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចពយស្ងាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។

ជនសង្ស័យជាឃាតករ ដែលចាក់ប្រហារមិត្តភក្តិស្លាប់និងរងរបួសធ្ងន់នោះ មានឈ្មោះសៀន ស៊ីន ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលត្រូវ

ឃាតករចាក់សម្លាប់ មានឈ្មោះឌឹម សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែង)។ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ

ទាន កែវ ភេទប្រុស អាយុប្រមាណជាង ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង។ អ្នកទាំង ៣ខាងលើ ធ្វើជាកម្មករ និងស្នាក់នៅបណ្តោះអាសន្ន នៅចំណុចកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញអ្នកទាំង៣ ខាងលើ បានអង្គុយផឹកស្រាជាមួយគ្នាដូចសព្វដង និងឮតែសំឡេងសើចក្អាកក្អាយ។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែជនសង្ស័យឈ្មោះសៀន ស៊ីន និងជនរងគ្រោះ ឈ្មោះឌឹម សម្បត្តិ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រតាយប្រតប់គ្នាទៀតផង បន្ទាប់មក ស្រាប់តែជនសង្ស័យ បានទាញកូនកាំបិត ចាក់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។

ប្រភពដដែល បន្តថា ឃើញបែបនេះ ជនរងគ្រោះឈ្មោះទាន កែវ បានស្ទុះចូលមកជួយឃាត់ ស្រាប់តែជនសង្ស័យបានចាក់ទៅលើជនរងគ្រោះឈ្មោះទាន កែវ បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត។

ក្រោយពីចាក់ប្រហារទៅលើជនរងគ្រោះទាំង ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់រួចមក ជនសង្ស័យបានរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះឈ្មោះឌឹម សម្បត្តិ ពិតជាស្លាប់ដោយសារអំពើឃាតកម្មប្រាកដមែន ដោយមានស្នាមរបួសចាក់ដោយកាំបិត ជាច្រើនកន្លែង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យជាឃាតករខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES