Friday, April 26, 2024
Homeសង្គម និងជីវិតក្មេងស្រី៤នាក់ លង់ទឹក ស្លាប់២ រស់២

ក្មេងស្រី៤នាក់ លង់ទឹក ស្លាប់២ រស់២

ខេត្តកណ្តាល ៖ ក្មេងស្រីជាសិស្សសាលា ២នាក់ ដែលបានបាត់ខ្លួនដោយសារលង់ទឹក ខណៈដែលចុះលេងទឹកជាមួយមិត្តភក្តិ ៤នាក់ លុះក្រោយពេលលង់ ត្រូវបានអ្នកប្រទះឃើញ ជួយសង្គ្រោះទាន់ ២នាក់ និងបាត់ខ្លួន ២នាក់ ពេលនេះ សពត្រូវបានក្រុមគ្រួសាររកឃើញហើយនៅវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ បានលង់ទឹក និងលិចបាត់ក្នុងទន្លេ កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមាត់ច្រាំងទន្លេមេគង្គ មុខវត្តបទុមគង្គា ហៅវត្តព្រែកដាច់ ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។

មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះវណ្ណៈ ស៊ីមាន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស។ ក្មេងស្រីទាំង ០២នាក់ខាងលើ មានលំនៅ ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។

ប្រភពដដែល បន្តថា យោងតាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះកូវឆេង ម៉ូនីកា អាយុ១២ឆ្នាំ មានលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ត្រូវជាមិត្តភក្តិរៀនជាមួយគ្នា បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឈ្មោះពេជ្រ សុវណ្ណរី បានបបួលនាងនិងជនរងគ្រោះទាំងពីរនាក់ មកងូតទឹកនៅ

ចំណុចមាត់ទន្លេ មុខវត្តព្រែកដាច់។ បន្ទាប់មក ឈ្មោះពេជ្រ សុវណ្ណរី ឈ្មោះវណ្ណៈ ស៊ីមាន ឈ្មោះប៊ុនធឿន ស្រីលក្ខ័ និងឈ្មោះកូវឆេង ម៉ូនីកា បាននាំគ្នាចុះទៅងូតទឹក  ចំណែកឈ្មោះកំសត់ សុជាតា នៅអង្គុយលើម៉ូតូ នៅលើគោក។ ក្រោយពីឃើញមិត្តភក្តិរបស់ខ្លួនលង់ទឹក ក៏ស្រែកឱ្យគេជួយ ពេលនោះអ្នកច្រកខ្សាច់នៅជិតនោះឮ ក៏រត់មកជួយស្រង់បាន ២នាក់ គឺឈ្មោះពេជ្រ សុវណ្ណារី និងឈ្មោះ កូវឆេង ម៉ូនីកា ។ ចំណែកឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ និងឈ្មោះ

វណ្ណៈ ស៊ីមាន បានលិចចូលក្នុងទឹកបាត់ រកមិនឃើញទេ។ លុះមកដល់វេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ទើបក្រុមគ្រួសារបានរកពជនរងគ្រោះទាំង ២នាក់ឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ច  ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសព ដោយសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងស្រីរងគ្រោះទាំង ២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES