Friday, April 26, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ជម្រុញកូនទាំង៣ ធ្វើជំនួញធំ

ព្រាប សុវត្ថិ ៖ជម្រុញកូនទាំង៣ ធ្វើជំនួញធំ

ភ្នំពេញ៖ព្រាប សុវត្ថិ កាលនៅហង្សមាសលោកផ្ដោតលើការច្រៀងរាំជាធំព្រម​ទាំងបាននាំកូន​ប្រុសទាំង៣ឲ្យ​ដើរតាមគន្លងរបស់ខ្លួនទៀតផង ពោលគឺរាល់ពេលដែលលោកស្នាយ ទៅ​បង្ហា​ញខ្លួនលើឆាកតន្រ្ដី​ណាតែង​តែមានកូនប្រុសរបស់លោកច្រៀងសម្ដែងរួមគ្នា ឬរាំអម លោកតែ​ម្ដង។​ប៉ុ​ន្ដែ​តាំងពីព្រាប សុវត្ថិ ចូលGalaxy ជាង១ឆ្នាំនេះកូនកំលោះទាំងអស់របស់ហាក់​រយា​ល​ៗ​​ពី​ការបុកទី​ផ្សារ​​ចម្រៀងដូចមុន ខណៈដែលកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ នៅ​តែ​បន្ដអាជីពចម្រៀងនៅហង្សមាស តែកូនទី៣សុវត្ថិ សិរីវុឌ្ឍ វិញតាំងពី​ចេញពី​ហង្ស​មា​ស​កាលពីដើមឆ្នាំ២០២០ មករូបគេមិនទាន់ចូលច្រៀងនៅផលិតកម្មណានោះ​ទេ។អ្វីដែលគូរ​ឲ្យ​ចាប់អារម្មណ៍ពេលនេះ ព្រាប សុវត្ថិ បែជាងាកមកបណ្ដុះបណ្ដាលកូនៗរបស់​លោកឲ្យចេះ​ធ្វើជំនួញច្រើន​ជាង​ផ្ដោតលើការងារសិល្បៈ ព្រោះថ្មីៗនេះលោកកាន់តែវាយលុកលើកការ​លក់​ដី​ឡូតិ៍ និងសាប៊ូ ហើយមុខជំនួញ​ទាំង​នោះកូនរបស់លោកស្នាយ នៅជាមួយឪពុករបស់គេ​ជា​ប្រចាំ។

គេកត់សម្គាល់ថាការដែលលោកព្រាប សុវត្ថិ នាំកូនកំលោះទាំង៣ចេញរកស៊ីមុខរបរ​កាន់​តែ​ច្រើន​នេះក្រោយ​ពី​លោកសុវតិ្ថ បានឡើងងារជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ដែលធ្វើឲ្យ​ពេ​លនេះ​រាល់ពេលលោកស្នាយ ទៅណាមកណាលោកតែងតែត្រូវបានគេហៅ​ថា​”លោកឧក​ញ៉ាៗ” ស្របពេលដែលអ្នកស្រីឡុង ស្រីមុំ ក៍ក្លាយទៅ​ជាជំទាវផងដែរ​។ប៉ុន្ដែខុសពី​ឧក​ញ៉ា​​ខ្លះៗ​ដែ​ល​​មហាជនតែងតែឌឺដងថាមិនសមជាគោរមងារ តែសម្រាប់លោក​ស្នា​យ វិញ​មានអ្នក​គាំទ្រ​ជា​ច្រើនបានសាទរលោកព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ លោកសុវត្ថិ ធ្លាប់ត្រូវ​បាន​មនុ​ស្ស​​ជំនិត​បំផុតរបស់លោកទម្លាយថាអតីតតារាហង្សមាសរូប​នេះមានលុយដល់ទៅ​៣០​លានដុល្លារឯណ្ណោះ ដែល​តា​ម​​ទំហ៊ុំប្រាក់ដែលលោកមាននេះលោកសុវត្ថិ គូរតែ​ឡើង​ឧក​ញ៉ាតាំងពីមុននេះម្លេះ ព្រោះថាកំ​ពូល​តារាចម្រៀង​រូប​នេះ​ត្រូវបានគេចាត់ទុកជាសេដ្ឋី​ម្នាក់​តាំ​ងពីយូមកហើយ។

ប៉ុន្ដែជុំវិញ​លោក​សុវត្ថិ ងាកទៅរកស៊ីច្រើនជាងមុន​នេះ​​ធ្វើឲ្យអាជីពចម្រៀង​របស់លោកនិងកូនទាំង៣​ហាក់​ស្ថិត​ក្នុងសភាពស្រពិចស្រពិលកាន់តែខ្លាំងព្រោះ​គេជឿរ​ថា​​ចាប់ពីពេលនេះតទៅលោក​ស្នាយ អាចបន្ធូដៃការងារ​សិ​ល្បៈ​ហើយ​គិតសម្រុកតែ​លើការរក​ស៊ីជាធំប៉ុណ្ណោះ។តែយ៉ាងណាចំនួនកុងត្រារបស់ព្រាប សុវត្ថិ ជាមួយGalaxy គឺនៅរហូតដល់​ឆ្នាំ​២០២៥​ ឯណ្ណោះ ៕

RELATED ARTICLES