ភ្នំពេញ៖សុខ សោម៉ាវត្តី ត្រូវបានបុរសម្នាក់ជាខ្មែរកាត់ចិននិងត្រូវបានគេស្គាល់ថាលោកជាម្ចាស់ក្រុមហ៊ុនសម្រាប់ថតគម្រោងអាពាហ៍ ពិពាហ៍ាបែបស៊ីវីល័យនោះបានបង្ហាញថាវត្តី ជាគូស្នេហ៍របស់លោកនៅលើអេតស្ទ័រី ដោយបុរសនោះបង្ហោះរូបកៀកកើយជាមួយវត្តី និងសរសរថា”With my love Sok Somavotey Love U bestie “។នៅហ្វេសបុករបស់បុរសនោះក៍មានរូបលោកស្និតស្នាលជាមួយវត្តី ដូចជាគូស្នេហ៍ផងដែរ ទើបគ្រាន់តែរូបភាពនោះត្រូវបានបញ្ចេញភ្លាមមានអ្នកចាប់អារម្មណ៍ដោយខ្លះថាពួកគេសមគ្នា និងខ្លះទៀតថាអបអរវត្តី ថាចាប់ពីពេលនេះទៅនាងមានភួយសាច់វិញហើយ…។

ទោះជាយ៉ាងណានេះគ្រាន់តែជាញ្ញាមួយបង្ហាញថាក្រោយសុខ សោម៉ាវត្តី ចែកផ្លូវជាមួយសង្សារក្មេងលី វ៉េហេទ រយៈពេលជាងកន្លះឆ្នាំមកនេះ ឥឡូវនាងហាក់ទុកចិត្តទៅលើបុរសម្នាក់ទៀតលើសពីភាពស្និតស្នាលធម្មតាដូចជាពួកគេកៀកកើយគ្នានៅលើឆ្នេខ្សាច់ជាមួយឈុតស៊ិចស៊ីយ៉ាងរ៉ូមែនទិកតែម្ដងទើបធ្វើឲ្យវត្តី មានកំដៅបេះដូងសារជាថ្មីឡើងវិញ។អ្នកយកព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីសោម៉ាវត្តី បានទេព្រោះទូរស័ព្ទតេចូលតែគ្មានអ្នកទទួលឡើយនៅរយៈពេលចុងក្រោយនេះ។ដោយឡែកបុរសដែលចូលមកធ្វើឲ្យសោម៉ាវត្តី មានសង្ឃឹមសារជាថ្មីឡើងវិញនោះក៍មិនទាន់អាចទាក់ទងលោកបានដែរកាលពីពេលថ្មីៗនេះ។

ប្រភពបានឲ្យដឹងថាសុខ សោម៉ាវត្តី មានបុរសជាច្រើនតាមស្នេហាបន្ទាប់ពីដំណឹងនាងចែកផ្លូវគ្នាជាមួយកីឡាករលី វ៉ាហេទ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើសារព័តមាន។ភាគច្រើនប្រុសដែលចង់ចូលខ្លួនទៅព្យាបាលរបួសបេះដូងវត្តី នោះជាមន្រ្ដីធំៗ ដែលខ្លះជាពោះម៉ាយ និងមួយចំនួនទៀតចង់ប្រគល់ឲ្យនាងនូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់ឲ្យតែនាងព្រមសាងស្នេហ៍ដោយមិនបើកចំហ។ប៉ុន្ដែអ្នកមេម៉ាយកូន១សម្រស់នៅផូផង់ដែលទើបតែបង្ហាញរថយន្ដថ្មីម៉ាកJeep Rubicon កាលពីពេលថ្មីៗនេះបែជាទុកចិត្តលើថៅកែក្រុមហ៊ុនមួយបម្រើសេវាកម្មថតមង្គលការមួយទៅវិញ។ចំណែកនៅលើហ្វេសបុករបស់កីឡាករលី វ៉ាហេទ មិនមានបង្ហោះសកម្មភាពណាមួយពាក់ព័ន្ធជាមួយសោម៉ាវត្តី នោះទេតាំងពីពួកគេផ្ដាច់ចំណងស្នេហាកណ្ដាលផ្លូវមក។

សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នមានតំណែងជាស្នងការរងខេត្តរតនគិរី កាលពីឆ្នាំ២០១២ និងបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៧ឆ្នាំមកនេះវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមានអ្នកធំ និងអាណិកជនខ្លះតាមស្នេហ៍រហូតអ្នកក្រៅស្រុកចង់ធានាឲ្យរូបនាងនិងកូនស្រីទៅរស់នៅស្រុកគេទៀតផង។តែនាងថាក្រោយបែកបាក់ជាមួយជាមួយអតីតប្ដីដែលមុនរៀបការស្រលាញ់គ្នាដល់ទៅ៥ឆ្នាំហើយទីបំផុតនៅតែមិនអាចរក្សារស្នេហាឲ្យគង់វង្សមកពេលនេះនាងមិនដែលរំភើបរឿងថាមានអ្នកធំ ឬកូនអ្នកធំតាមស្រលាញ់នោះទេ ព្រោះថាដូចជាលែងជឿរជាក់តែម្ដង។

នាងថានៅពេលដែលមានស្នេហាថ្មីនាងមិនចង់រៀបការជាលើកទី២ឡើយ ព្រោះចិត្តចង់សាងស្នេហ៍ដោយមិនបើកចំហច្រើនជាង។យ៉ាងណាជុំវិញវត្តី ចែកផ្លូវគ្នាជាមួយលោកវ៉ាហេទ ជាងកន្លះឆ្នាំរហូតមកដល់ពេលនេះគេនៅតែមិនដឹងពីមូលហេតុនៅក្រោយខ្នងឡើយ។ប៉ុន្ដែក្រោយឃើញថៅកែម្នាក់ហៅវត្តី ថាជាកំពូលស្នេហ៍របស់លោកបែបនេះទើបFan វត្តី ជាច្រើនចង់ឃើញនាងរក្សារស្នេហាមួយនេះឲ្យបានគង់វង្សដើម្បីកុំឲ្យគេថាអ្នកមេម៉ាយអាចប្រឈមដើរជាន់ដានស្នេហ៍ចាស់៕
