Tuesday, April 23, 2024
Homeសង្គម និងជីវិតធ្វើការហាលភ្លៀង រន្ទះបាញ់ស្លាប់

ធ្វើការហាលភ្លៀង រន្ទះបាញ់ស្លាប់

ខេត្តស្ទឹងត្រែង ៖ បុរសជាកម្មករម្នាក់ កំពុងធ្វើការសុខៗ ក៏មានភ្លៀងធ្លាក់ តែមិនព្រមឡើងទៅរកកន្លែងជ្រក នៅបន្តធ្វើការទៀត ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីក្រុមហ៊ុនហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

បុរសរងគ្រោះដែលត្រូវត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នោះ មានឈ្មោះអ៊ុត ធួន អាយុ៣១ឆ្នាំ មុខរបរកម្មករ ក្រុមហ៊ុនហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិថ្នល់ថ្មី ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើការសុខៗ ស្រាប់តែមានភ្លៀងធ្លាក់មួយមេធំ ភ្លាមនោះ ជនរងគ្រោះមិនបានរត់ទៅរកកន្លែងជ្រកនោះទេ ពោលគឺនៅបន្តធ្វើការងាររបស់ខ្លួនដដែល ស្រាប់តែរំពេចនោះ មានរន្ទះបានបាញ់ចំជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES