ភ្នំពេញ៖ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី ដែលជាអតីតសង្សារទី៤របស់នាយចឺម នោះកាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ នេះនាងបានបង្ហាញសញ្ញាបើកបេះដូងទទួលយកស្នេហ៍ថ្មីជាបុរសម្នាក់ដែលមានហ្វេសបុកឈ្មោះថាSanan Sithadin មានកម្ពស់ខ្ពស់ជាងនិងសង្ហារមិនចាញ់លោកមេសា ឡើយ។អ្នកសិល្បៈរួមអាជីពជាមួយហ្វា ហ្វា សម្ដែងការសាទរចំពោះនាងតាមរយៈសារខមិនជាបន្ដបន្ទាប់ដោយមានអ្នកខ្លះចង់ឲ្យពួកគេរៀបការជាមួយគ្នាឲ្យបានឆាប់ៗទៀតផង។ក្រោយឃើញបែបនេះលោកSanan Sithadin បានតបទៅអ្នកខមិនទាំងឡាយថា”អរគុណបងប្អូនទាំងអស់គ្នា ដែលជូនពរពួកយើងទាំងពីរនាក់ ពួកយើងទាំងពីរនឹងចាប់ផ្ដើមសាងជីវិតគូជាមួយគ្នា និងដើរទៅមុខជាមួយគ្នានិងសាងអនាគតជាមួយគ្នាពីពេលនេះតទៅ”។

នេះជាការបើកបេះដូងទទួលយកស្នេហ៍ថ្មីជាលើកដំបូងហរបស់នាងហ្វា ហ្វា ក្រោយពីតារាសម្ដែងរូបនេះបានចែកផ្លូវគ្នាជាមួយនាយចឺម កាលពីចុងខែឆ្នាំ២០២១ ហើយពេលនេះសង្សារចាស់ស្រីយី កំពុងតែផ្អែមល្ហែមជាមួយអ្នកមេម៉ាយកូន១សាច់ដូចម៉ែសំឡីនាងសេង សុខគីម ។ការភ្ជាប់ស្នេហ៍ថ្មីរបស់ហ្វា ហ្វា នៅពេលនេះអាចធ្វើឲ្យនាយចឺម ភ្លឺភ្នែកជាងមុនជាមិនខាន ព្រោះថាស្រីស្អាតដូចហ្វា ហ្វា ប្រាកដជាមិនខ្វះប្រុសចាំត្រងស្នេហានោះទេពោលគឺឲ្យតែនាងឆ្លើយថាOk រកបានភ្លែត ។ហ្វា ហ្វា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាជីវិតគូនាងជឿរលើនិស្ស័យច្រើនជាងហើយនាងមិនត្រូវការល័ក្ខខណ្ឌច្រើនពីគូស្នេហ៍នោះទេពោលឲ្យតែចុះសម្រុងគ្នាគឺអាចរស់នៅសាងស្នេហាជាមួយគ្នាបានហើយ។

តាមព័តមានថាមូលហេតុដែលហ្វា ហ្វា ត្រូវយកសង្សារនៅពេលនេះគឺដោយសារតែនាងមានការឆ្អែតចិត្តចំពោះនាយចឺម ដែលផ្គាប់ចិត្តអ្នកមេម៉ាយកូន១រហូតវាយប្រហារពាក្យសំដីថាអតីតសង្សារទាំងអស់របស់នាយចូលមកដើម្បីតែប្រយោជន៍ដែលពាក្យនេះក៍ប៉ៈដល់ស្រីយី ខ្លាំងដែរ ។តែហ្វា ហ្វា និយាយដោយចិត្តត្រជាក់ថានាងនិងនាយចឺម មិនយកគ្នាជាសត្រូវនោះទេ ពោលគឺឲ្យតែសង្សារចាស់នៅហៅថតMV នោះនាងនៅតែទៅថតជាធម្មតា។អ្វីដែលគូរឲ្យកត់សម្គាល់មុនហ្វា ហ្វា បញ្ចេញមុខគូស្នេហ៍ថ្មីនេះនាយចឺម ក៍ស្ពឹកមុខដែរព្រោះតែមានFan ម្នាក់បានសួរនាយត្រង់ថា”ម៉េចបានល្បីប៉ុណ្ណឹងដែរ យកប្រពន្ធមេម៉ាយ?”។

ទស្សនិកជនរងចាំមើលថារវាងហ្វា ហ្វា និងនាយចឺម ដែលពេលនេះសុទ្ធតែរកបានសង្សារថ្មីដូចគ្នាអីចឹងតើតារាដែលធ្លាប់ជាង្សារគ្នានេះមួយណានឹងចូលរោងការមុន?

