Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូវ៉ាឡាន ជ្រុលបុកគេ ស្លាប់ខ្លួនឯង

ជិះម៉ូតូវ៉ាឡាន ជ្រុលបុកគេ ស្លាប់ខ្លួនឯង

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចព្យាយាមវ៉ាជែងរថយន្ត ១គ្រឿងដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត ជិះដោយយុវជន ២នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៣-២៥៤ ត្រង់ចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1A-6493 អ្នកបើកបរឈ្មោះអេង ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង

ស្រុកមោងឫស្សី បើកបរពីទិសខាងបាត់ដំបង មុខទៅទិសខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្តស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AE-3155 ជិះគ្នាចំនួន២នាក់ អ្នកបើកបរឈ្មោះតាំ វហីត ភេទប្រុស

អាយុ២៥ឆ្នាំ រស់នៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសុះ រ៉ទី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ស្លាប់នៅកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៨ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល។

ក្រោយពីចុះពិនិត្យកន្លែងកើតហេតុរួច សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យស្រុក ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកមធ្យោបាយទាំងពីរ នគរបាលស្រុកមោងឫស្សី បានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយទៅតាមនីតិវិធី៕

RELATED ARTICLES