បារាំង៖ផូ មុនីពៅ និងស្វាមីនាងលោកEric Boissoneau និងកូនប្រុសAlexis Boissoneau កំពុងធ្វើតំណើរកម្សាន្ដ(Holly Day)នៅទីក្រុងBordeaux ប្រទេសបារាំងជាទឹកដីឪពុកម្ដាយក្មេករបស់នាងដែលតាមគម្រោងមុនីពៅ ថាការទៅជួបជុំគ្រួសារខាងស្វាមី ផ្គួបការដើរលេងផងនោះមានរយៈពេល៣សប្ដាហ៍ឯណ្ណោះទើបនាងនិងប្ដីព្រមទាំងកូនត្រូវវិលទៅទីក្រុងមែលប៊ន ប្រទេសអូស្រា្ដលី ជាទីដែលស្វាមីនាងបម្រើរការងារនៅស្ថានទូតបារាំងនៅទីនោះវិញ។


ផូ មុនីពៅ បានឆ្លើយតបតាមឆាតហ្វេសបុកចំពោះសំណួររបស់អ្នកព័តមានយើងថារយៈពេល៣ឆ្នាំស្វាមីនាងត្រូវបានខាងស្ថានទូតអនុញ្ញាត្តិឲ្យមានដំណើរកម្សាន្ដរយៈពេល២ដងគឺចុងនិងដើមឆ្នាំ តែដោយសារតែម៉ារយៈមុនកូវីដផ្ទុះខ្លាំងពេកទើបនាងនិងគ្រួសារអត់បានទៅណាទេ អីចឹងដល់ពេលដែលអ៊ឺរ៉ុប និងអូស្រា្ដលី បើកឲ្យតំណើរការជើងយន្ដហោះជាធម្មតាវិញដោយអ្នកដំណើរមិនបាច់ធ្វើតេស្ដកូវីដដូចមុនព្រោះថាពេលនេះជំងឺមួយនេះបានថមថយហើយនោះទើបនាងមិនអាចបង្អង់យូទេគឺត្រូវមកលេងខាងក្រុមគ្រួសារឪពុកម្ដាយក្មេកនៅបារាំងតែម្ដង។អតីតពិធីការិនីCTN រូបនេះបន្ថែមថាក្រៅពីបារាំងការមកដើរកម្សាន្ដលើកនេះនាងក៍គ្រោងបង្ហួសទៅដល់ប្រទេសអេស្បាញ និងស្វីសផងដែរ ព្រោះប្រទេសទាំងនេះនៅជិតបារាំងអាចជិះរថយន្ដទៅបាន។ដោយឡែកទាក់ទងរឿងគម្រោងមកលេងស្រុកខ្មែរសារជាថ្មីនោះអ្នកនាងមុនីពៅ បានឲ្យដឹងដែរថាអាចនៅចុងឆ្នាំ២០២២ នេះនាងមកខ្មែរម្ដងទៀតបន្ទាប់ពីបានមកលេងស្រុកលើកចុងក្រោយរយៈពេល២សប្ដាហ៍កាលពីខែមីនាឆ្នាំ២០២២។


ក្រៅពីកំពុងសប្បាយលើទឹកដីបារាំងនោះផូ មុនីពៅ ក៍ត្រៀមទទួលបានដណឹងរីករាយថែមទៀតព្រោះនៅពេលខាងមុខនេះស្វាមីនាងចប់អាណត្តិបម្រើរការនៅស្ថានទូតបារាំងប្រចាំនៅអូស្រា្ដលី ទើបនាងនាងចង់ឲ្យប្ដីមកធ្វើការនៅប្រទេសវៀតណាមវិញម្ដងដើម្បីឲ្យនាងបានឱកាសមកលេងឪពុកម្ដាយនៅខ្មែរឲ្យញឹកញាប់ជាងមុន។មុនីពៅ បានប្រាប់រឿងនេះថាស្វាមីនាងពិតជាផុតអាណត្តិនៅអូស្រា្ដលីចុងឆ្នាំនេះមែន បន្ទាប់ពីបានបម្រើរការនៅទីនោះអស់រយៈពេល៣ឆ្នាំ។នាងថាសម្រាប់អាណត្តិថ្មីស្វាមីនាងត្រូវបានថ្នាក់លើឲ្យសិទ្ធិជ្រើសរើសកន្លែងទៅធ្វើការមានប្រទេស៣គឺមានទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក,កាណាដា និងប្រទេសវៀតណាម។តារាកូន១រូបសម្រស់នៅតែមិនមិនប្រែប្រួលទៅតាមវ័យរូបនេះបន្ថែមថានាងជម្រុញឲ្យស្វាមីជ្រើសមកធ្វើការនៅវៀតណាម ហើយប្ដីនាងក៍ពេញចិត្តនិងចង់មកបម្រើរការនៅទីនេះដែរ តែចម្លើយពីមន្រ្ដីថ្នាក់លើគឺយ៉ាងយូជាង២ខែទៀតនឹងបានដឹងលទ្ធផលហើយ។ថ្វីត្បិតតែផូ មុនីពៅ មិនទាន់ច្បាស់១០០%ថាស្វាមីនាងនឹងមកធ្វើការនៅស្ថានទូតបារាំង ប្រចាំនៅវៀតណាមក្ដី ប៉ុន្ដែនាងមានជំនឿរចិត្តនិងសង្ឃឹមខ្ពស់ថាប្ដីនាងនឹងត្រូវបានគេអនុញ្ញាត្តិឲ្យមកវៀតណាម ដែលពេលនោះនាងអាចមកជួបជុំឪពុកម្ដាយ ឬពួកគាត់អាចទៅលេងនាងនៅវៀតណាមក៍បានព្រោះលោកទាំងពីរកាន់តែមានវ័យចំណាស់និងមានសុខភាពមិនសូវល្អទេ។


គូររំលឹកថាផូ មុនីពៅ បានរៀបការកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១១ ជាមួយបុរសជនជាតិបារាំងលោកEric Boissoneau ដែលពេលនេះអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស ម្នាក់ឈ្មោះAlexis Boissoneau ហៅខ្មែរថាវរម័ន្ដ បុ័រស សូណូ អាយុជាង៤ឆ្នាំ។មុនីពៅ ដែលរៀបគម្រោងយកកូនថែម១ទៀតរយៈពេលជាង១ឆ្នាំទៅហើយនោះបានប្រាប់កាលពីថ្ងៃទី១៩ឧសភា ថាពេលនេះនាងមិនទាន់បានសម្រេចបំណងធំតាមរយៈការផ្ដល់កំណើតកូនទី២នោះឡើយ ខណៈដែលក្នុងចិត្តនាងពិតជាចង់បានកូនម្នាក់ទៀតខ្លាំងណាស់ តែធ្វើម៉េចបើនាងនៅតែមិនទាន់បានកាដូធំនេះ។នាងថាសម្រាប់កូនទី២ទោះជាស្រីឬប្រុសទៀតក៍នាងរីករាយនឹងទទួលយកដូចគ្នា ហើយសង្ឃឹមថាអាចមានដំណឹងល្អនាពេលដ៍ខ្លីជាមិនខាន៕
