បារាំង៖ពិធីការិនីធ្មេញចំពើសហ៊ិន ច័ន្ទនីរ័ត្ន បានទៅដើរកម្សាន្ដនៅលើទឹកដីបារាំងសារជាថ្មីម្ដងទៀតកាលពីថ្ងៃទី២០ខែឧសភា ហើយនាងហាក់ជាប់ចិត្តនៅEiffel Tower នាទីក្រុងប៉ារីស បើទោះជានាងបានទៅដល់ទីនោះជាច្រើនដងហើយក្ដី។យ៉ាងណាទាំងការដើរលេងលើកមុនក៍ដូចជាជើងនេះដែរគឺស្រីស្អាតច័ន្ទនីរ័ត្ន នៅតែព្យាយាមមិនបង្ហាញឲ្យគេឃើញថានាងរួមដំណើរជាមួយបុរសណាឡើយ ខណៈដែលមានការសង្ស័យថានីរ័ត្ន អាចត្រូវបានបុរសនៅបារាំងមានសង្ឃឹមក្នុងការត្រងស្នេហ៍នាង បន្ទាប់ពីស្រីស្រស់ហាក់កំពុងតែតុកស៊ិករឿងមិនអាចរក្សារស្នេហាបានគង់វង្សជាបន្ដបន្ទាប់។ប៉ុន្ដែរូបឆោមស្រស់ស្អាតដូចច័ន្ទនីត័្ន បា្រកដណាស់ថានឹងមានមានបុ្រសមិនតិចនាក់នោះទេដែលចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាងតែអ្នកដែលមានសង្ឃឹមអាចយកបានទាំងចិត្តកាយអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ដូចបំណងលុះត្រាតែនីរ័ត្ន ស្រលាញ់ដែរទើបអាចមានសង្ឃឹម ព្រោះបើប្រុសនោះមានលុយ ឡាន និងវីឡារហើយតែតារារូបនេះគ្មានអារម្មណ៍នោះគឺប្រាកដជាមិនអាចធ្វើជាម្ចាស់ចិត្តរបស់នាងបានឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយត្រូវលោកចេនី ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នាងបានភ្ជាប់ពាក្យចោលកាលពីដើមខែមករា និងរៀបការកាលពីថ្ងៃទី២២ខែឧសភា នោះនាងហាក់ស្រងូតស្រងាត់ជាងរីករាយ ហើយមុនទៅបារាំងនោះពិធីការិនីធ្មេញចពើសរូបនេះបានបង្ហាញភាពស្និតស្នេហ៍ជាមួយតារាសម្ដែងលោកសេង មង្គល(ហូ ប៉ូសេង)ដូចគូសង្សារស្របពេលដែលលោកមង្គល មិនប្រកែកចំពោះទំនាក់ទំនងដ៍ស្អិតល្មូតជាមួយច័ន្ទនីរ័ត្ន ឡើយ។តែតាមព័តមានពីអ្នកដែលជិតដិតបំផុតជាមួយច័ន្ទនីរ័ត្ន បង្ហើបឲ្យដឹងថារឿងស្នេហាតារាមានមន្ដស្នេហ៍រូបនេះជាមួយលោកសេង គឺមិនអាចទៅរួចជាដាច់ខាត ហើយមូលហេតុធំនោះមកពីពួកគេមានអារម្មណ៍មិនដូចគ្នា។យ៉ាងណាច័ន្ទនីរ័ត្ន ហាក់ព្យាយាមបិតបាំងគូស្នេហ៍ថ្មីពិតប្រាកដទើបធ្វើឲ្យរឿងស្នេហារបស់ស្រីស្រស់តូចតន់នេះហាក់អាថ័កំបាំងនៅរយៈពេលចុងក្រោយនេះ។ប៉ុន្ដែប្រភពបានឲ្យដឹងថាច័ន្ទនីរ័ត្ន ខ្លាចការលាតត្រដាងរឿងស្នេហាថ្មីហើយ នៅតែដើរជាន់ដានចាស់ទៀតទើបនាងស្ទាក់ស្ទើចិត្តរហូតចេញទៅលំហែកាយ៉ានៅក្រៅស្រុកជាញឹកញាប់ដើម្បីរំសាយអារម្មណ៍ស្នេហាមិនដូចបំណងជាច្រើនលើកច្រើនសារនេះ។

ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន ស្រីស្អាតដែលជួបស្នេហាមិនសូវសមប្រកបមានដូចជានាងសុខ សោម៉ាវត្ដី,ភិន សុដាលីស,ពេជ្រ អាវីហ្សា និងពេជ្រ សោភា ជាដើម៕

