Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តដឹកឈើ បុកឡានអ្នកដំណើរ របួស៣នាក់

រថយន្តដឹកឈើ បុកឡានអ្នកដំណើរ របួស៣នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តសាំងយ៉ុង ដឹកឈើ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ស្រាប់តែអ្នកបើកបរងងុយដេក ងោកមួយភាំង ក៏ធ្វើឱ្យរេចង្កូតជ្រុលទៅបុករថយន្តព្រូស មួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង និងបង្កឱ្យមនុស្សចំនួន ៣នាក់ ទទួលរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-3152 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើត ទៅលិច ក្នុង

ល្បឿនលឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោក១ភាំង ធ្វើឱ្យរថយន្តបានរេចង្កូតទៅបុករថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6749 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា (ពីលិច ម

កកើត) យ៉ាងពេញទំហឹង បណ្តាលរងរបួសធ្ងន់-ស្រាល ចំនួន៣នាក់ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង មន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានចុះមកពិនិត្យវាស់វែង រួចបញ្ជាក់ថា គ្រោះថ្នាក់នេះគឺបង្កដោយរថយន្តសាំងយ៉ុង ដែលអ្នកបើកបរងជាងងុយដេក ងោក១ភាំង ទើប

ជ្រុលបុករថយន្តព្រូស តែម្តង ធ្វើរថយន្តរងការខូចខាតស្ទើរទាំងស្រុង ខណៈដែលរថយន្តសាំងយ៉ុង មានដឹកឈើកែច្នៃទ្វារ ចំនួន៥សន្លឹកទៀតផង ចំណែករថយន្តព្រូស រងការខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។

មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា ក្រោយពេលវាស់វែងហើយ មន្ត្រីជំនាញ បានស្ទូចរថយន្តទាំង ២គ្រឿង និងឈើ ៥សន្លឹក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

RELATED ARTICLES