Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ្លងភ្លើង ឆេះម៉ូតូ៤១គ្រឿងហ្មត់

ឆ្លងភ្លើង ឆេះម៉ូតូ៤១គ្រឿងហ្មត់

ខេត្តស្វាយរៀង ៖ ម៉ូតូស៊េរីទំនើប ឆ្នាំ២០២២ ប្រមាណជាង៤០គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់កម្មករ-កម្មការិនី នាំគ្នាជួយដងទឹកចាក់ផង ប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ផង និងប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ ថែមទៀត ប៉ុន្តែយឺតពេលទៅហើយ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១និង៤០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចរោងចក្រស៊ីកូ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត។

យោងតាមសេចក្តីរាយការណ៍ពីកម្មករ-កម្មការិនី បម្រើការនៅទីតាំងកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា មានករណីអគ្គិភ័យមួយ បានឆាបឆេះបំផ្លាញម៉ូតូទំនើប អស់ប្រមាណ ៤១គ្រឿង (ឆេះហ្មត់អស់ ៣០គ្រឿង ឆេះរោលស្រាល

១១គ្រឿង) នៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅតំបន់សេដ្ឋពិសេស មេនហាធេន ក្រុងបាវិត កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កម្មកររោងចក្រ បានចូលធ្វើការជាធម្មតា ស្រាប់តែមានអណ្តាតភ្លើង និងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលតែម្តង ខណៈនោះក៏មានសន្តិសុខ បានចុះយកបំពង់

ពន្លត់អគ្គិភ័យ បាញ់ទៅលើម៉ូតូដែរ តែមិនអាចគ្រប់គ្រង ស្ថានការណ៍បាន ទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង ប៉ុន្តែសំណាង មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នោះឡើយ។

រហូតដល់ម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល ទើបភ្លើងបានរលត់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជាខាងរោងចក្រ កំពុងតែស្រាវជ្រាវរកមូលហេតុបន្ថែម ក្រៅពីឆ្លងចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គិភ័យឆាប់ឆេះអស់ម៉ូតូជាច្រើនគ្រឿងនេះ៕

RELATED ARTICLES