ភ្នំពេញ៖លី ម៉ារីណា បានប្រកាសកាលពីថ្ងៃទី១៣ខែឧសភា ដោយជូនដំណឹងទៅអតីតប្ដីនាងលោកសាត ចាន់ថន ថាសូមមេត្តាយកលុយ និងគ្រឿងអលង្ការពីនាងទាំងអស់ដែលលោកបានលួចមកសងនាងវិញផង ព្រោះពេលនេះនាងអស់ពីខ្លួនរលីង និងគ្មានអារម្មណ៍ធ្វើការទៀតទេ ។ម៉ារីណា សង្កត់ថាទ្រព្យទាំងនោះជាកំលាំងញើសឈាមរបស់នាងផ្ទាល់ ហើយបើលោកចាន់ថន ធ្វើបែបនេះវាជាគំរូមិនល្អដល់កូន ព្រោះទោះជាបែកគ្នាយ៉ាងណាក៍ គង់ទុកមុខរកគ្នាដើម្បីកូនកុំយកគ្នាជាសត្រូវអី។ប៉ុន្ដែក្រោយទទួលបានដំណឹងរបស់អតីតភរិយាលោកចាន់ ថន បានតបទៅម៉ារីណា វិញកាលពីថ្ងៃទី១៦ខែឧសភា តាមរយៈសំណេរជាសំបុត្រវែងអន្លាយបញ្ចេញនៅលើបណ្ដាញសង្គមដែលខ្លឹមសារសំខាន់នោះលោកថាមិនយល់ហេតុអីម៉ារីណា ត្រូវលែងលះជាមួយលោក?លោកចាន់ថន ថែមទាំងបញ្ជាក់ថាលោកមិនបានយកគ្រឿងអង្ការរបស់ម៉ារីណា ដូចការចោទប្រកាន់របស់នាងឡើយ។

អ្វីដែលគូរឲ្យភ្ញាក់ផ្អើលក្រោយលោកសាត ចាន់ថន អះអាងបែបបនេះលី ម៉ារីណា នៅមិនទាន់ប្រតិកម្មតបឡើយ តែគេបែជាឃើញព្រះសង្ឃមួយអង្គដែលដែលមានព្រះនាមនៅលើហ្វេសបុកថាព្រះចៅអធិការវត្ត មុនីសុខារាម នោះបានចេញមុខការពារម៉ារីណា និងបន្ថែមបន្ទុកទៅលើលោកចាន់ថន ទៅវិញ។ព្រះសង្ឃដែលថាជាព្រះចៅអធិការវត្តមួយអង្គនោះបានមានសង្ឃដីការតាមហ្វេសបុកដោយដាក់ចម្ងល់ទៅលោកចាន់ថន ថាហេតុអ្វីបានបងចាន់ថន ប្ដឹងបងស្រីអាត្មា(ម៉ារីណា)ទៅកើត?ព្រះអង្គមានដីការបន្ថែមថាតាមពិតអាត្មាមិនចង់លូកដៃជាមួយបងសាត ចាន់ថន នោះទេ តែបងធ្វើបែបនេះហួសហេតុពេកហើយ។ព្រះសង្ឃអង្គនោះដាស់តឿនលោកចាន់ថន ថាបងត្រូវចាំថាគេមិនមិនដឹងតែបងដឹងច្បាស់ណាស់ ពីខ្លួនឯងថាបងបានធ្វើអ្វីខ្លះ?ទោះបីជាអាត្មានិងបងស្រីលី ម៉ារីណា មិនមែនកើតក្នុងផ្ទៃតែមួយ តែអាត្មានិងគាត់ដូចជាបងប្អូនបង្កើតត្រឹមនេះចុះ អាត្មាមិនចង់មានសង្ឃដីការច្រើនទេ អាត្មាគ្រាន់តែចង់ដាស់តឿនបងថាបងកំពុងតែដើរជាន់ភ្លើងហើយ ហើយភ្លើងដែលបងកំពងជាន់នោះវានឹងក្ដៅហើយដុតរោលនូវខ្លួនប្រាណរបស់បង បើសិនជាបងមិនព្រមយកភ្លើងនោះចេញ។ព្រះចៅអធិការវត្តសុខារាម ដែលហៅលោកចាន់ថន ថាជាបងៗនោះសង្កត់ថាមនុស្សកំពុងធ្វើ ទេវតាកំពុងមើល,គេមិនដឹង,តែខ្លួនឯងដឹង ទេវតាដឹង មេឃដឹង ដីដឹង។ឃ្លាចុងក្រោយព្រះសង្ឃអង្គនោះបានសង្កត់សំណួរទៅលោកចាន់ថន ថាតើលោកស្រលាញ់កូនទេ?

យ៉ាងណាជុំវិញប្តីប្រពន្ធគេឈោះគ្នានៅលើបណ្ដាញសង្គមហើយមានព្រះចៅអធិកាវត្ត១ចេញមុខការពារអ្នកនាងលី ម៉ារីណា នោះធ្វើឲ្យមានការជជែកគ្នាច្រើនពីតួនាទីរបស់ព្រះសង្ឃតែព្រះសង្ឃនាពេលបច្ចុប្បន្ន តែព្រះអង្គថែមទាំងផ្ដាំទៅអតិថិជនរបស់ម៉ារីណា ណាថាពេលឃើញគាត់Live ជួយទិញអ៊ឺវ៉ាន់គត់ផងទៅវិញ។ដោយឡែកលោកសាត ចាន់ថន បានតបទៅព្រះសង្ឃអង្គនោះវិញតាមខមិន ថា”តើលើលោកប្អូនឯងដឹងរឿងអីខ្លះពីគ្រួសារខ្ញុំ បើមិនដឹងរឿងពិតកុំយកមកផុសអីចឹង”។គ្រាន់តែឃើញលោកចាន់ថន សួរបែបនេះព្រះចៅអធិការវត្តមុនីសុខារាម បានតបវិញភ្លាមៗថា”អាត្មាអត់បានដឹងទេបង តែប្អូនគោរពស្រលាញ់បង ទើបប្អូនមិនចង់ឲ្យរឿងនេះវែងឆ្ងាយទៀត បងគូរតែបញ្ឈប់រឿងនេះទៅ អាណិតក្មួយសាន់ណាស់បង ក្មួយនៅតូច កុំឲ្យក្មួយមានវប្បដិសារី”។

គូរបញ្ជាក់ថាលី ម៉ារីណា ក្រោយធ្លាក់ខ្លួនមេម៉ាយជាច្រើនឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយលោកទឹត ថាវរិទ្ធ នោះនាងបានរៀបការជាលើកទី២កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន ដែលជាអ្នកបម្រើរការនៅកាស៊ីណូមួយ ដោយចំណងស្នេហ៍រយៈពេលជាង៩ឆ្នាំនេះអ្នកទាំងពីទទួលបានកូនប្រុស១ឈ្មោះសាត ថៃសាន់ អាយុជាង៨ឆ្នាំ។ម៉ារីណា ដែលផ្អាកសិល្បៈជាច្រើនឆ្នាំទើបតែវិលវិញប៉ុន្មានឆ្នាំចុងក្រោយនេះមានព័តមានថាទោះជានាងមានសា្វមីនិងកូន១ទៅហើយក្ដី តែតារាសាច់សខ្ចីនៅតែមានមន្រ្ដីធំខ្លះដាក់អន្ទាក់ស្នេហ៍។ដោយឡែកលោកចាន់ថន វិញហាក់មិនអស់ចិត្តរឿងម៉ារីណា លែងលះ និងចោទប្រកាន់លោកលួចយកគ្រឿងអលង្ការទាំងអស់របស់នាង តែតាមរយៈសំណេរលោកហាក់នៅតែមិនទាន់ដាច់អាល័យពីភរិយា សាច់សខ្ចីនៅឡើយ។ប៉ុន្ដែសំណួរដែលមហាជនមានចម្ងល់នោះថាហេតុអ្វីបានជាពេលនេះម៉ារីណា បែជាមានព្រះចៅអធិការវត្ត១អង្គតាមការពារ ហើយព្រះតេជ្ជគុណអង្គនោះថែមទាំងទម្លាក់កំហុសទៅលើលោកចាន់ថន ទៅវិញ?

