ភ្នំពេញ៖រយៈពេល៤ឆ្នាំមកហើយដែលអ្នកនាងគង់ សុជាតិ នៅតែមិនអាចបំពេញបំណងធំជូនស្វាមីក្មេងលោកជា វិបុល រឿងដែលពិធីកររូបនេះរំអុកចង់បានកូនភ្លោះប្រុស តែសុជាតិ មិនអាចធ្វើបានទើបលទ្ធផលគឺស្មើសូន្យ។ការមិនអាចផ្គាប់ចិត្តប្ដីបាននេះទោះជាសុជាតិ ឆ្លើយថាអត់បញ្ហារមែន ប៉ុន្ដែអ្វីៗបានលេចត្រដែតកាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះគឺចំណងស្នេហានាងជាមួយប្ដីរូបសង្ហារវ័យក្មេងរូបនេះស្ទើតែមិនអាចរក្សារបានទៅមុខទៀត ព្រោះលោកវិបុល ធ្លាប់បែកឆ្វេងនិងចង់ស្វែងរកដៃគូថ្មីដើម្បីបំពេញបំណងលោក។តែពេលនេះសុជាតិ ធូទ្រូងច្រើនហើយ ព្រោះក្រោយវិបុល ទៅសាងផ្នួសជាសាមណេរ(នេន)អស់រយៈពេល១០ថ្ងៃនៅវត្តគល់ទទឹង ដើម្បីបង្ហាញចិត្តស្មោះសនោះពេលនេះសុជាតិ ផ្ដល់ទំនុកចិត្តលើស្វាមី១០០%ឡើងវិញ ហើយការងារសិល្បៈរបស់អ្នកទាំងពីរកាន់តែកាក់កបថែមទៀត។ដោយឡែកទាក់ទងការយកូនថែម ឬកូនភ្លោះតាមសំណើរស្វាមីនោះសុជាតិ ប្រាកដជាពិបាកព្រោះថាឆ្នាំនេះនាងមានអាយុ៤៦ឆ្នាំទៅហើយ អីចឹងអាចត្រឹមមានកូនស្រី១ជាមួយលោកវិបុល និងកូនជាមួយស្វាមីដើមលោកម៉ៅ សាលភាព ២នាក់(ស្រី១)សរុបកូន៣នាក់នេះគ្រប់គ្រាន់សម្រាប់សុជាតិ ។

គូរបញ្ជាក់ថាបន្ទាប់ពីកូវីដថមថយនេះគង់ សុជាតិ និងស្វាមីនាងលោកជា វិបុល រីករាយខ្លាំងណាស់គឺប្រៀបដូចជារដូវផ្ការីកព្រោះទោះជាពេលនេះជារដូវធ្លាក់ភ្លៀងក្ដី តែប្ដីប្រពន្ធតារា១គូនេះត្រូវប៉ាន់កើបលុយស្ទើតែ១ខែៗត្រូវបានគេកក់ពេញតែម្ដង ខណៈរដូវក្ដៅកន្លងមកសុជាតិ-វិបុល មមាញឹកស្ទើតែដកដង្ហើមមិនរួច។តែទាំងជូបផ្ទាល់និងតាមឆាតនៅពេលដែលសួរនាំពីរឿងប្រាក់ចំណូលថា១ខែអាចរកលុយបានប៉ុន្មានទាំងសុជាតិ និងប្ដីបានប្រកែកប្រាប់ពីទិន្នន័យនេះដូចគ្នាដោយសម្អាងថានិយាយទៅខ្លាចគេថាអួត ទើបមិនហ៊ានប្រាប់។តែអ្នកសិល្បៈរួមអាជីពបង្ហើបថាសុជាតិ និងលោកវិបុល ពេលចាប់ដៃគ្នាធ្វើMCម្ដងៗសម្រាប់កម្មវិធីនៅទីក្រុងវិញពួកគេទាំងពីរស៊ីថ្លៃមិនក្រោម១ពាន់ដុល្លារឡើយ។

គង់ សុជាតិ ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើននៅឆ្នាំ២០២២ នេះមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,កែវ ស្រីនាង,លោកព្រាប សុវត្ថិ ,ចា រិទ្ធី ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ជាដើម។តាមព័តមានថាក្រោយពីសុជាតិ បរាជ័យពពោះកូនភ្លោះអស់៤ឆ្នាំនោះមានតារារួមអាជីពបានឲ្យយោបល់នាងថាគូតែទៅរកគ្រូពេទ្យជំនាញអន្ដរាគមន៍ដើម្បីឲ្យប្ដីសប្បាយចិត្តឡើងវិញ៕


