Friday, October 25, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ធ្វើឲ្យស្រីៗកាន់តែច្របូកច្របល់

សុខ ស្រីនាង ៖ធ្វើឲ្យស្រីៗកាន់តែច្របូកច្របល់

ភ្នំពេញ៖សុខ ស្រីនាង ពេលនេះមិនដឹងថាតើនាងគិតយ៉ាងណាឡើយនៅ​ពេលដែលមានស្រីៗ​កាន់​តែច្រើន​ចាប់អារម្មណ៍តាមដាននិងលង់ស្នេហ៍នាងច្រើន​ជាងប្រុសបន្ទាប់ពីនាងលេង​ឈុត​ពិ​សេសជាមួយសុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២”។អ្វីដែលគូរឲ្យកត់សម្គាល់ស្រីនាង  ដែល​កាន់​តែ​ហ៊ានស្និតស្នាលជាមួយសុគន្ធកញ្ញា  រហូត​មានពេលខ្លះពួកគេដើរទន្ទឹមគ្នាត្រូវFan ជម្រុញឲ្យ​ថើបគ្នាទៀត​នោះ នាងបែជាងាកទៅទុកចិត្ត​លើតារាចម្រៀង​លោកកែ សុវណ្ណារ៉េត ហៅ​ហ្សូ​ណូ ដែរទៅវិញ។ការបែងចែកអារម្មណ៍មិនច្បាស់សលាស់របស់ស្រីនាង នៅ​ពេល​នេះ​វា​បាន​ធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian )ដែលលង់ស្នេហ៍ស្រីនាង ជាយូខែមកហើយនោះ​ចាប់​ផ្ដើមពិបាក​យល់ចិត្តតារាស្រីស្រស់រូបនេះថាអារម្មណ៍ពិតរបស់នាងតើស្រលាញ់ស្រីដូចក្នុងរឿងមែន ឬមួយនាងស្រលាញ់​តែប្រុស?

ដោយឡែកអ្នកនៅក្នុង​រង្វង់សិល្បៈបាន​ដាស់​តឿនស្រី​នាង ជាច្រើនលើកច្រើនសារថាប្រយ័ត្ន នាងជួបរឿង​ដូច​ឌួង ហ្សូរីដា ពេលអោប​រឹត​គ្នាជា​មួយ​អតីតប្ដីអ្នកនាងចាន់ សុផានី នេះព្រោះថាហ្សូរីដា ហាក់បាក់ស្បាតទៅ​ហើយ​ដោយ​សារតែ​ពេល​ហៅលោកសុវណ្ណារ៉េត ទៅថតសម្អាងការនាងស្រាប់តែមានស្រីស្នេហ៍ហ្សូណូ ​ឆាត​មក​អុក​ឡុក​​នាងជាបន្ដបន្ទាប់ព្រោះតែប្រចណ្ឌតារាចម្រៀងនេះជាមួយនាង។ប៉ុន្ដែស្រីនាង វិ​ញ​នៅពេលដែលនាង​និងសុ​គន្ធកញ្ញា កាន់តែអៀនគ្នាៗខ្លាំងៗឡើងនោះអ្នកមេម៉ាយរូបនេះបែ​ជា​លែងហ៊ានកៀកកើយគ្នាជាមួយលោកណុប បាយ៉ារិទ្ធ តែមកទុកចិត្តលើតារាកូន១ហ្សូណូ ទៅវិញ។

សូមបញ្ជាក់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាសនាងត្រូវ​បានថៅកែ​ពេញចិត្តផ្ដល់តំណែង​តួ​ឯក​​ឲ្យ២​រឿងជាប់គ្នាគឺរឿង”រាជនីយភូមិគ្រឹះ”និងភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស” ហើយស្រីនាង ថែម​ទាំងឆក់បានតំណែងជាគណៈកម្មាការCambodian Idol Junior  ទៀតផង។ប៉ុន្ដែសម្រាប់ទីផ្សារ​ចម្រៀង​របស់​ស្រី​នាង ហាក់នៅមានកម្រិតនៅ​ឡើយ​​បើ​ប្រៀប​ធៀបនាងរ៉េត ស៊ូហ្សាណា ខណៈដែលភាពយន្ដទី២​ដែលនាងរំពឹង​ថាធ្វើឲ្យ​នាង​​លេច​ធ្លោ​ថែមមួយក្រឺតទៀតនោះស្រាប់តែពេលនេះនៅជាប់គាំង​និងគ្មានព័ត​មាន​នៃការ​ដាក់​​បញ្ចាំង​ជាក់លាក់ឡើយ។​ដោយឡែកទាក់ទងរឿងបេះដូងវិញស្រីនាង ដែលលែងប្ដី​លោ​ក​ស៊ី សុវត្ថិ ជាង១០ឆ្នាំទៅ​ហើយ​ពេលនេះនាងនៅតែមិនព្រមបង្ហាញគូស្នេហ៍ថ្មី ពោលគឺលាក់​ជិត​​ឈឹង​​តែម្ដងទើបធ្វើឲ្យស្រីៗ​កាន់តែច្រើន​បាក់ចិត្ត​ស្នេហ៍នាងជាងប្រុសភេទ៕

RELATED ARTICLES