Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានលើការ៉ូឡា ចោទប៉ូលិសទារ៣០០ដុល្លារ ចេញមុខសុំទោស

ចតឡានលើការ៉ូឡា ចោទប៉ូលិសទារ៣០០ដុល្លារ ចេញមុខសុំទោស

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ បានចតរថយន្តរបស់ខ្លួននៅលើខឿនការ៉ូឡាចិញ្ចើមផ្លូវ (សម្រាប់អ្នកថ្មើរជើង) ត្រូវបានសមត្ថកិច្ចជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់ ប្រទះឃើញ ក៏បានធ្វើការណែនាំ ស្រាប់តែយុវជនជាម្ចាស់រថយន្ត ខឹងសម្បា ក៏បង្ហោះវីដេអូចែកចាញពេញក្នុងបណ្តាញសង្គម Tik Tok ចោទប្រកាន់ថា សមត្ថកិច្ចបានទារលុយពីខ្លួន ចំនួន ៣០០ដុល្លារ ទីបំផុត ត្រូវបានលោកស្នងការ កោះហៅឱ្យចូលខ្លួនមកបំភ្លឺ ក៏បានទទួលស្គាល់កំហុស សុំទោសសមត្ថកិច្ច ចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន។

យុវជនដែលបានចេញមុខសុំទោសសមត្ថកិច្ច ចំពោះការចោទប្រកាន់ថា សមត្ថកិច្ចទារលុយពីខ្លួនចំនួន ៣០០ដុល្លារនេះ មានឈ្មោះវា យ៉ុត អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានលំនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូព័ត៌មានមិនពិតបំពុលសង្គម នៅលើបណ្តាញសង្គម Tik Tok ដោយយុវជនម្នាក់ឈ្មោះ @danh rayout415 ដែលបាននិយាយបង្កាប់បង្ខូចកេរ្តិ៍ឈ្មោះកម្លាំងជំនាញ ដែលចុះរឹតបន្តឹងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មកថា បានទារលុយចំនួន ៣០០ដុល្លារ ដោយសាររថយន្តរបស់យុវជនរូបនេះ ចតលើការ៉ូឡា។

ក្រោយពីឃើញការបង្ហោះព័ត៌មានបែបនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យមន្ត្រីជំនាញ នៃការិយាល័យសណ្តាប់ធ្នាប់សាធារណៈ ស្រាវជ្រាវករណីនេះជាបន្ទាន់។

រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មន្ត្រីជំនាញនៃការិយាល័យសណ្តាប់ធ្នាប់ បានស្រាវជ្រាវរកឃើញថា ម្ចាស់គណនី TikTok ខាងលើ មានឈ្មោះពិត វា យ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងនាំខ្លួនមកសាកសួរ។

ក្រោយពីធ្វើការសាកសួរ និងអប់រំរួចមក យុវជន វា យ៉ុត បានសារភាពកំហុស និងបានសរសេរលិខិតសុំទោស ហើយចេញវីដេអូឃ្លីប បង្ហោះក្នុង TikTok បំភ្លឺជាសាធារណៈ កុំឱ្យមានការភាន់ច្រឡំទៅលើការនិយាយរបស់គាត់កាលពីម្សិលមិញ គឺមិនពិតឡើយ សមត្ថកិច្ចមិនបាន ទារលុយគាត់ ៣០០ដុល្លារនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ យុវជនឈ្មោះ វា យ៉ុត បានបង្ហោះវីដេអូឃ្លីបមួយ ក្នុងបណ្តាញសង្គម TikTok ឈ្មោះ @danh rayout415 ដោយនិយាយថា មន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ ប្រទះឃើញរថយន្តរបស់គាត់ ចតលើការ៉ូឡា ហើយបានណែនាំគាត់ រួចហើយទារលុយចំនួន ៣០០ដុល្លារ៕

RELATED ARTICLES