Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង ៦នាក់់ ដេញវាយគ្នាតាមផ្លូវ

បង្ក្រាបក្មេងទំនើង ៦នាក់់ ដេញវាយគ្នាតាមផ្លូវ

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ កាលពីវេលាម៉ោង ១០និង៤២នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីឈ្មោះទូច សារ៉ន មេភូមិបួច្រេស ថាមានករណីក្មេងទំនើងចំនួន ០២ក្រុម បង្កការអុកឡុកតាមផ្លូវក្រាលកៅស៊ូ មានប្រដាប់ដោយដាវ ដំបងឈើជ្រុង នឹងខ្សែក្រវាត់ បានដេញវាយគ្នាតាមដងផ្លូវ ត្រង់ចំណុចភូមិបួច្រេស ឃុំតាលោ ស្រុកតាលោសែនជ័យ។

ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី ហៀញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្ក្រាបក្មេងទំនើងចំនួន ២ក្រុម មានគ្នាចំនួន៦នាក់ និងបានដកហូតវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-0035 ស៊េរីឆ្នាំ២០១៦ ចំនួន ១គ្រឿង។ ម៉ូតូម៉ាកហុង ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់

ស្លាកលេខ ភ្នំពេញ 1IA-7450 ស៊េរីឆ្នាំ២០២១ ចំនួន ១គ្រឿង។ ម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៨ ចំនួន ១គ្រឿង។ ដាវសាមូរ៉ៃ ចំនួន ៣ដើម។ ដំបងឈើជ្រុង ចំនួន២ដើម។ ខ្សែក្រវាត់ ចំនួន១ និងទូរស័ព្ទដៃ ចំនួន ៥គ្រឿង។

ក្មេងទំនើងទាំង០៦នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសាកសួរបន្តតាមនីតិវិធី៕

RELATED ARTICLES