Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសំបុកផលិតថ្នាំញៀន វ៉ៃខ្នោះ៤ រឹបអូសសារធាតុញៀនជាង១តោន

បំបែកសំបុកផលិតថ្នាំញៀន វ៉ៃខ្នោះ៤ រឹបអូសសារធាតុញៀនជាង១តោន

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ២ខែរួចមក កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន “ក១០” បានឈានដល់ការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់ និងរឹបអូសសារធាតុញៀនជាង ១,៤តោន និងសារធាតុគីមី ជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ បានធ្វើឡើងអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កម្លាំងជំនាញ “ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោកអ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកខៃ សម្ភស្ស ព្រះរាជអាជ្ញារង

នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ២ខែរួចមក នៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ ឈានដល់ការបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។

ទីតាំងទី១- នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទីតាំងទី២- ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទីតាំងទី៣- ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (ជាមេការ)។ ទី២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (ជាអ្នក

បច្ចេកទេស)។ ទី៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (ជាអ្នកបច្ចេកទេស) និងទី៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (ជាអ្នកបច្ចេកទេស)។

ដោយឡែក វត្ថុតាងដកហូតបាន រួមមាន ៖ ម៉ាស៊ីនឧបករណ៍សម្ភារសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤០គីឡូ ៥១,៧ក្រាម ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០,៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន និង៥២៥គីឡូក្រាម។

ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES