Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាស់សម្តី ប្តីវ៉ៃប្រពន្ធបាក់ដៃ

ទាស់សម្តី ប្តីវ៉ៃប្រពន្ធបាក់ដៃ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែភាគីបុរសជាប្តីផ្ទុះកំហឹង ទប់មិនជាប់ ក៏ស្ទុះទាញកៅអីដែកបត់ សំពងទៅលើប្រពន្ធរបស់ខ្លួនទាំងកំរោល បណ្តាលឱ្យស្ត្រីជាប្រពន្ធ រងរបួសបាក់ដៃ លុះស្ត្រីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាច នាំយកទៅចាត់ការតាមច្បាប់់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធបាក់ដៃនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះ

មកដល់វេលាម៉ោង ៨ព្រឹក ឡើងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកមកសាកសួរ។

បុរសជាប្តីដែលប្រើអំពើហិង្សាលើប្រពន្ធ បណ្តាលឱ្យបាក់ដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះចាន់ រតនា អាយុ៤០ឆ្នាំ មុខរបរជាងជួសជុលបរិក្ខារអគ្គិសនី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវឿន គឹមចាន់ណារ៉ា អាយុ ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនប្រុស ២នាក់ ក្នុងបន្ទុកគ្រួសារ និងមានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ប្តីប្រពន្ធទាំង២ ខាងលើ បានឈ្លោះប្រកែកគ្នារឿងទូរស័ព្ទ រហូតធ្វើឱ្យបុរសជាប្តីឆេះឆួលកំហឹង ក៏ទាញកៅអីដែកបត់ វាយទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសបាក់ដៃស្តាំតែម្តង។ បន្ទាប់មក ស្ត្រីរងគ្រោះជាប្រពន្ធ បានរត់

ទៅប្តឹងសមត្ថកិច្ចទាំងយប់ តែដោយរបួសធ្ងន់ពេក សមត្ថកិច្ចបានឱ្យស្ត្រីរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈសិន រីឯជនដៃដល់ជាប្តី ក្រោយពេលបង្កហេតុរួច ក៏បានរត់ឡើងទៅសម្ងំដេកលើផ្ទះបាត់។ លុះដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច រួមជាមួយមេភូមិ បានចុះទៅហៅជនសង្ស័យជាប្តី នាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ករណីហិង្សា ប្តីវាយប្រពន្ធបាក់ដៃនេះ ក្រោយពីសមត្ថកិច្ចនាំខ្លួនចូលប៉ុស្តិ៍ សាកសួរ និងកសាងសំណុំរឿងរួចមក ក៏បានបញ្ជូនបន្តទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ដោយយោងតាមបណ្តឹងពីភាគីខាងប្រពន្ធ៕

RELATED ARTICLES