ភ្នំពេញ៖អតីតMiss Grand Cambodia 2017 កញ្ញាមុន្នី ម៉ូនីតា បានឲ្យដឹងថានាងគឺជាFan របស់អ្នកដឹកនាំរឿងលោកស្រីពាន់ ភួងបុប្ផា តាំងពីរូបនាងនៅតូចម្លេះ ព្រោះចាត់ទុកថាកំពូលDirector រូបនេះជាIdol ហើយពេលនេះមិននឹកស្មានថាមានឱកាសបានសម្ដែងភាពយន្ដក្រោមស្នាដៃរបស់គាត់ឡើយ។ម៉ូនីតា វាចាថាការក្លាយទៅជាតួអង្គធំក្នុងរឿង”រសជាតិអ្នកមាន៣”(វគ្គហេឡូអ្នកម៉ាក់)នេះគឺពិតជាពិសេសម្រាប់រូបនាងព្រោះនាងទទួលបានបទពិសោធន៍ពីលោកស្រីភួងបុប្ផា ជាច្រើន ហើយនាងមានមោទនភាពដែលបានសម្ដែងរឿងមួយនេះហើយតាមព័តមានដែលនាងទទួលបានគឺPnn ចំណាយលុយផលិតរឿងនេះឡើងដល់ទៅ៥០ម៉ឺនដុល្លារឯណ្ណោះ។ស្រីស្រស់ម៉ូនីតា បន្ថែមថារឿងនេះនឹងសម្ពោធនៅថ្ងៃទី២ខែ៦ និងដាក់បញ្ចាំងនៅថ្ងៃទី៦ខែ៦ ខាងមុខនេះហើយ។ជាមួយគ្នានេះដែរម៉ូនីតា រំពឹងថាភាពយន្ដមួយនេះនឹងក្លាយទៅជាចំណីចក្ខុរបស់ទស្សនិកជនទស្សនាមិនចេះជិនណាយព្រោះសាច់រឿងមានការអប់រំច្រើនដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា។


ក្រៅពីត្រៀមចេញមុខក្នុងភាពយន្ដប្រជុំទៅដោយតារាល្បីៗដល់ទៅជាង៤០ដួងនោះកញ្ញាមុន្នី ម៉ូនីតា ដែលបានផ្អាកថតភាពយន្ដកន្លះឆ្នាំទៅហើយនេះបានប្រកាសថានាងនឹងបន្ដអាជីពចាស់មួយនេះតទៅទៀត ក្រោយពីបានរៀបចំតំណើរការមុខរបរក្រៅសិល្បៈមានដូចជាផ្នែកCosmetic និងរកស៊ីអចលនទ្រព្យ។ម៉ូនីតា ថាជាអ្នកសិល្បៈអីចឹងទោះជាទៅដល់ណាក៍នៅតែស្រលាញ់នឹកដល់ការសម្ដែងជួបជុំមិត្តរួមអាជីព ហេតុនេះមិនអាចបោះបង់ការងារមួយនេះបានទេ។នាងបន្ថែមទៀតថាទាក់ទងការកស៊ីគ្រឿងសម្អាងវិញនាងមានក្រុមការងារធ្វើជំនួស ចំណែកការរកស៊ីខាងអចលនទ្រព្យនោះនាងមានឪពុកជំនាញផ្នែកនេះ ហេតុនេះនាងគ្រាន់តែចូលរួមនិងយកបទពិសោធន៍ខ្លះៗពីពុកនាងមិនមែននាងប្រឡូកពេញទំហ៊ឹងឡើយ។


គូរបញ្ជាក់ថាក្រៅពីត្រៀមបញ្ចេញស្នាដៃថ្មីក្នុងរឿង”រសជាតិអ្នកមាន៣”នេះមុន្នី ម៉ូនីតា ដែលប្រកាសវិលរកអាជីពសម្ដែងសារជាថ្មីឡើងវិញនេះក៍បានសម្រេចនូវក្ដីសុបិនដ៍ធំរបស់ខ្លួនផងដែរព្រោះកាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០២២ នាងបានធ្វើបុណ្យចម្រើនព្រះជន្មជូនឪពុកនាងលោកឡេង សុជន និងម្ដាយនាងអ្នកស្រីអ៊ិត សីហណា ដូចបំណងផងដែរ។ប៉ុន្ដែទាក់ទងដល់រឿងបេះដូងវិញម៉ូនីតា ធ្លាប់និយាយថានាងចង់ប្រើភាពនៅលីវក្នុងជីវិតឲ្យបានច្រើនឆ្នាំតទៅទៀត៕

