Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម២ព្រួតវ៉ៃ១សន្លប់ ជាប់ខ្នោះ៩

២ព្រួតវ៉ៃ១សន្លប់ ជាប់ខ្នោះ៩

ខេត្តព្រះសីហនុ ៖ យុវជន ២នាក់ ប្រដាប់ដោយដែកទីបជ្រុង បាននាំគ្នាធ្វើសកម្មភាពព្រួតវាយទៅលើយុវជនម្នាក់ ចំកញ្ចឹងក ពីក្រោយ បណ្តាលឱ្យដួលសន្លប់ លុះក្រុមជនរងគ្រោះស្ទុះចូលមកជួយ ក៏កើតបានជាការវាយប្រតាយប្រតប់គ្នា ផ្អើលដល់កម្លាំងអាវុធហត្ថចុះឃាត់ខ្លួនសរុប ចំនួន ៩នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបឹងកាឡូ ស្មាយ ស្ថិតក្នុងភូមិកោះតូច សង្កាត់រ៉ុងសន្លឹម ក្រុងកោះរ៉ុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កហេតុ និងជនដែលចូលរួមក្នុងការបង្កហិង្សាខាងលើ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន សរុបចំនួន ៩នាក់ ក្នុងនោះ ជនបង្កហេតុ មានគ្នា២នាក់ ទី១-ឈ្មោះខាត់ សាវន្ន័ និងទី២-ឈ្មោះសឿង ជឿង)។ ចំណែកគូទំនាស់ ៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដែរនោះ រួមមាន ទី១-ឈ្មោះណន ណេត។ ទី២-ឈ្មោះឈិន សុរិទ្ធិកា។ ទី៣-ឈ្មោះឃុន សុខឃា។ ទី៤-ឈ្មោះសោម ភា។ ទី៥-ឈ្មោះ-យាន ជ្រូក។ ទី៦-ឈ្មោះសម សុង និងទី៧-ឈ្មោះដៀង ឧត្តម។ ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ដាវ ១ដើម  និងដែកទីបជ្រុង ចំនួន២ដើម ក្រោយវាយទៅលើជនរងគ្រោះឈ្មោះ ឈឺន ចាន់រ៉ា ភេទប្រុស រងរបួសធ្ងន់ (ចំកញ្ចឹងកខាងក្រោយ) បណ្តាលឱ្យដួលសន្លប់បាត់មាត់ឈឹង នៅនឹងកន្លែងកើតហេតុ។

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES