Friday, November 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីប្តីសម្លាប់ប្រពន្ធ កាត់ក្បាល ដឹងមូលហេតុហើយ ដោយសាររឿងហ្នឹង

ករណីប្តីសម្លាប់ប្រពន្ធ កាត់ក្បាល ដឹងមូលហេតុហើយ ដោយសាររឿងហ្នឹង

ភ្នំពេញ ៖ ករណីប្តីសម្លាប់ប្រពន្ធ កាត់ក្បាលចេញពីដងខ្លួននោះ ដឹងមូលហេតុហើយ គឺដោយសារភ្លើងប្រចណ្ឌ ទើបបុរសជាប្តីហ៊ានលើកដៃសម្លាប់ប្រពន្ធខ្លួនឯង រួចកាត់ក្បាលប្រពន្ធ ច្រកចូលក្នុងបាវ ដឹកយកទៅប្លុងចោលនៅចំណតម៉ូតូផ្ទះជួល បន្ទាប់មកក៏ព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួននៅស្រុកកំណើតឯខេត្តតាកែវ បានតែ១យប់ ក៏ត្រូវសមត្ថកិច្ចចម្រុះ សហការគ្នាចុះចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ ប្តីសម្លាប់កាត់ក្បាលប្រពន្ធខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញស្រាវជ្រាវដឹងតម្រុយថា ជនសង្ស័យជាឃាតករ បានរត់គេចទៅសម្ងំលាក់ខ្លួននៅខេត្តតាកែវ ក៏តាមចាប់ខ្លួនភ្លាមៗដែរ តែត្រូវជននេះដឹងខ្លួនមុន ក៏បន្តគេចខ្លួនចូលមករាជធានីភ្នំពេញ វិញ ទីបំផុតត្រូវសមត្ថកិច្ចចម្រុះសហការគ្នាស្រាវជ្រាវចាប់ខ្លួនបាន នៅវេលាម៉ោងប្រមាណ ២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ។

ជនដៃដល់ជាឃាតករ សម្លាប់កាត់ក្បាលប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភួង រដ្ឋា អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និងមានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពពីស្ត្រីជាម្ចាស់ផ្ទះជួល បានបញ្ជាក់ប្រាប់ថា ជនដៃដល់ជាប្តី និងស្ត្រីរងគ្រោះជាប្រពន្ធ ទើបនឹងមកជួលបន្ទប់របស់គាត់ស្នាក់នៅ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មុននេះប៉ុណ្ណោះ ហើយក្នុងការរស់នៅជាមួយគ្នាកន្លងមក គាត់តែងសង្កេតឃើញថា ប្តីប្រពន្ធទាំងពីរ ឧស្សាហ៍កើតរឿងរកាំរកូសនឹងគ្នាខ្លាំងណាស់ ដោយសារតែមូលហេតុភាគីបុរសជាប្តី តែងតែរករឿងប្រចណ្ឌប្រពន្ធមិនឈប់ និងធ្លាប់ឮស្ត្រីរងគ្រោះបង្ហើបប្រាប់ថា ប្តីនាងមានជំងឺសរសៃប្រសាទទៀតផង ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏កើតមានអំពើឃាតកម្មយ៉ាងសាហាវឃោរឃៅ ដល់ថ្នាក់សម្លាប់កាត់ក្បាលប្រពន្ធរបស់ខ្លួនបែបនេះតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២  ជនសង្ស័យនិងប្រពន្ធ បានកើតមានជម្លោះពាក្យសម្តីជាមួយគ្នាជាថ្មី ពីរឿងប្រចណ្ឌ បន្ទាប់មក ក៏ស្រាប់តែជនដៃដល់ជាប្តីដាច់ចិត្តធ្វើសកម្មភាពសម្លាប់កាត់ក្បាលស្ត្រីជាប្រពន្ធ រួចហើយក៏យកក្បាលច្រកក្នុងការ៉ុង

ចំណែកដងខ្លួន ទុកចោលក្នុងបន្ទប់ជួល រួចកាន់ការ៉ុងដាក់ក្បាលប្រពន្ធ មកប្លុងចោលនៅចំណតម៉ូតូបន្ទប់ជួល រួចក៏រត់គេចខ្លួនទាំងយប់ សំដៅទៅសម្ងំលាក់ខ្លួននៅស្រុកកំណើត ឯខេត្តតាកែវ។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងខណ្ឌទួលគោក សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការ

ស្រាវជ្រាវ និងទទួលបានតម្រុយថា ជនដៃដល់បានរត់គេចខ្លួនទៅស្រុកកំណើតនៅខេត្តតាកែវ។ បន្ទាប់មក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញខេត្

តតាកែវ បានចុះចាប់ខ្លួនជនសង្ស័យដល់ខេត្តតាកែវ ប៉ុន្តែត្រូវបានជនដៃដល់ដឹងខ្លួន ក៏គេចចេញពីខេត្តតាកែវ ចូលមករាជធានីភ្នំពេញ និងបន្តដំណើរតាមផ្លូវជាតិលេខ៥ បំណងឆ្ពោះទៅខេត្តផ្សេងទៀត ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយ កម្លាំងជំនាញខណ្ឌព្រែកព្រៅ តាមឃាត់ខ្លួនបាន នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រួចបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់។

ជនដៃដល់ជាឃាតករសម្លាប់កាត់ក្បាលប្រពន្ធខ្លួនឯងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌទួលគោក រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES