Friday, October 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖សង្ឃឹមប៉ុន្មានភាគរយ?

ព្រាប សុវត្ថិ ៖សង្ឃឹមប៉ុន្មានភាគរយ?

ភ្នំពេញ៖ព្រាប សុវត្ថិ បានឈជើងនៅGalaxy  រយៈពេលជិត២ឆ្នាំមកហើយក្រោយ​ពីលោក​រួម​រស់ជាមួយ​ហង្ស​មាសអស់២៣ឆ្នាំ(១៩៩៧-២០២០)ដោយបន្សល់នូវស្នាដៃចម្រៀងជាង​៣០​០​០បទ​នៅផលិតកម្មរបស់លោក​ឧក​ញ៉ាអ៊ឹង ​​​ឆៃងួន​។ទស្សនិកជនមើលឃើញថារយៈ​ពេល​ជាង​១ឆ្នាំនិង១០ខែដែលលោកឧកញ៉ាព្រាប សុវត្ថិ រួម​រស់​ជាមួយGalaxy នេះបទចម្រៀងរបស់​លោក​​មិន​អាចប្រៀបធៀបដូចកាលលោកច្រៀង​នៅហង្សមាស​ដំ​បូង​កាល​ពីឆ្នាំ១៩៩៧ រហូត​ដល់ថ្ងៃដើរចេញឆ្នាំ២០២០នោះទេ ពោលគឺអ្នកដែលគាំទ្រលោកស្នាយ នៅតែនិយមលើក​យក​ចម្រៀងរបស់លោកនៅ​ហង្ស​មាស​ទៅច្រៀងនិងប្រលងតាមកម្មវិធីផ្សេងៗដដែល​គឺអ្នក​ដែលយកបទថ្មីៗរបស់​លោកនៅGalaxy ទៅច្រៀង តិចជាងនៅទ្រនុំចាស់។ប៉ុន្ដែអ្នកជំនាញ​សិល្បៈ​លោកនូ ស៊ឹប បានប្រាប់ថា​លោក​ព្រាប សុវត្ថិ តាំងពីចេញពីហង្សមាសទៅផលិតកម្មថ្មី​នេះលោកមិនធ្លាក់ចុះនោះទេ ពោល​គឺនៅតែ​រក្សារលំ​នឹង​បានដដែល។​ទោះជាមានការលើក​ឡើងបែប​នេះក្ដីក៍Fan  របស់​លោកព្រាប សុវត្ថិ ចង់ឲ្យលោកមាន​បទខ្លាំង​ៗឡើងវិញព្រោះ​ពេលនេះលោកស្នាយ មានវ័យជ្រេបន្ដិចមែន តែសម្លេងរបស់លោកមិនទាន់ធ្លាក់ចុះនោះទេ តែនៅរដូវបុណ្យ​ចូល​ឆ្នាំខ្មែរកន្លងទៅព្រាប សុវត្ថិ បានស្ងប់ស្ងាត់គ្មានបទ​ផ្ទុះដូចឆ្នាំមុនៗ​ដែល​នេះ​ចាត់ទុកថាជា​លើក​ដំបូងបំផុតក្នុងអាជីពរបស់លោកផងដែរ។

 យ៉ាងណាអំឡុងពេលដែលព្រាប សុវត្ថិ កំពុងតែត្រូវបានគេស្រពិចស្រពិល​ក្នុងអាជីព​របស់លោក​ក្រោយ​លោក​ស្នាយ ឡើងជាឧកញ៉ាជាង១ខែមកនេះដោយមានខ្លះ​សង្ស័យ​ថា​លោក​លែ​ង​​ច្រៀងព្រោះតែ​មមាញឹក​តែលើ​រឿង​លក់ដីឡូតិ៍នោះ​ស្រាប់តែពេលនេះមានអតីត​អ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់​ហង្សមាស​ដល់​ទៅ​២នាក់ដែល​ធ្លាប់​​ធ្វើការជាមួលោកព្រាប សុវត្ថិ នោះ​បានទៅរួមរស់និងចាប់ដៃគ្នាជាមួយលោកសុវត្ថិ នៅGalaxy នោះគឺលោក​ខាំ ភូរិ និង​លោក​សុខ ជំនោរ ។ការទៅដល់ព្រមគ្នារបស់លោកភូរិ និងលោកជំនោរ ដើម្បីជំនួស​តំ​ណែងរបស់​លោ​ក​​យឹម តាស្រង់ នោះធ្វើឲ្យអ្នកនិយមព្រាប សុវត្ថិ ហាក់មានសង្ឃឹមសារជាថ្មី​ឡើងវិញ​ព្រោះ​​សម្អាងថាអ្នក​ទាំង​ពីរ​ធ្លាប់បាននិពន្ធនិងដឹកនាំសម្ដែងបទMVរបស់លោកសុវត្ថិ ជាច្រើន​បទ​មកហើយ ហេតុនេះព្រាប សុវត្ថិ នឹងអាចផ្ទុះម្ដងទៀតពោលគឺឲ្យតែផលិតបទត្រូវ​គឺនៅតែ​អង្រួ​ន​ទីផ្សារចម្រៀងបានគ្រប់ពេល។​ប៉ុន្ដែអ្នកជំ​នាញ​សិល្បៈមិនហ៊ាន​សន្និដ្ឋាន​ចំពោះ​លោកខាំ ភូរិ និងសុខ ជំនោរ ថាអាចនឹងធ្វើឲ្យព្រាប សុវត្ថិ កក្រើកដូចកាល​នៅ​ហង្សមាស​ឡើយ​​ដោយ​Composer ម្នាក់​នៅហង្សមាសបានប្រាប់​តាមទូរស័ព្ទកាល​ពីរសៀលថ្ងៃទី៣០​ឧសភា ថា​នៅ​លើគោលការណ៍របស់Galaxy ដែលចង់បាន។ប៉ុន្ដែលោកទទួលស្គាល់ថាផលិត​កម្មនេះមាន​លុយ ហេតុនេះ​ទោះជាចង់ចំណាយការផលិតអស់ប៉ុន្មានក៍គ្មាន​ឧបស័ក្កដែរ​។

 ព្រាប សុវត្ថិ ទើបតែប្រារពខួបកំណើតគម្រប់អាយុ៤៧ឆ្នាំកាល​ពីថ្ងៃទី២៥ខែឧសភាឆ្នាំ​២០២២ ហើយគេកត់​សម្គា​ល់​​​​ថាតាំងពីលោកឡើងជាឧកញ៉ាជាង១ខែមកនេះលោកស្នាយ ក៍​ចាប់ផ្ដើមរយាលៗពីការ​ច្រៀងសម្ដែង​តាមឆាក​តន្រ្ដីផងដែរ។តារាដែលត្រូវបានគេទម្លាយថាមានទ្រព្យ៣០លានដុល្លារតាំងពីខែកញ្ញាឆ្នាំ២០២០ នោះ​ពេលនេះ​លោក​ក្ដាប់មុខជំនួញ​ជាច្រើន​ក្នុងដៃ ហេតុនេះទោះជាលោកលែងច្រៀងរាំក៍មិនប្រឈមហានីភ័យ​សេដ្ឋកិច្ចដែរ។តែអ្នកណា​ក៍​បានដឹង​ដែរ​ថាលោកព្រាប សុវត្ថិ ជាមនុស្សមានបេះដូងជាអ្នកសិល្បៈ​ហេតុនេះហើយ​ទោះ​ជាលោក​ក្លាយទៅជាឧកញ៉ាក៍មិនបោះបង់អាជីពចម្រៀងជាដាច់ខាត។ចំណែកមហាជនរងចាំមើល​ថាការ​ទៅដល់របស់​លោក​ខាំ ភូរិ និងសុខ ជំនោរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីអន្ដរាគមន៍ដល់ព្រាប សុវត្ថិ នៅ​Galaxy ខណៈដែលលោកស្នាយ សល់ចំនួន​កុងត្រាតំណាក់កាលដំបូងជាមួយ​ផលិតកម្មនេះ​ជាង៣ឆ្នាំទៀតនឹងធ្វើឲ្យទីផ្សារចម្រៀង​របស់លោក​ឧកញ៉ា​សុវត្ថិ មានការប្រែប្រួលបានកម្រិត​ណាចន្លោះពីឆ្នាំ២០២២ ដល់២០២៥?

RELATED ARTICLES