ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ ស្ថិតក្នុងសភាពមានស្នាមរបួសកាប់ប្រហារដោយកាំបិតសុសខ្លួន ត្រូវបានប្រទះឃើញដេកដួលសន្លប់បាត់មាត់ឈឹងក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវចូលកំពង់ផែខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ មានស្នាមរបួសពេញខ្លួន ដេកសន្លប់ក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើ ដេកសន្លប់នៅលើផ្លូវ ដោយខ្លួនប្រាណពោពេញទៅដោយឈាម និងស្នាមកាំបិតជាច្រើនកន្លែង ពិសេសនៅត្រង់ក។
បន្ទាប់ពីប្រទះឃើញបែបនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យដល់ត្រង់ចំណុចកើតហេតុតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតជាមុនសិន។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងបើកការអង្កេត ស្រាវជ្រាវដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕