ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វាហៅស្រីយី ដែលជាសង្សារចាស់របស់នាយចឺម បានបង្ហាញម្ចាស់បេះដូងថ្មីកាលពីពាក់កណ្ដាលខែឧសភា ដែលបុរសនោះខ្ពស់ស្រឡះហើយមិនមែនជាអ្នកសិល្បៈដូចគ្នាទេ តែត្រូវបានគេសង្ស័យថាជាអ្នកលក់ស្បែកជើងម៉ាកប្រេន ប្រេន ព្រោះអំឡុងពេលលោកSanan Sithadin បានrelationship នៅលើហ្វេសបុកជាមួយស្រីយី នោះលោកបង្ហាញរូបកាន់ស្បែកជើង។យ៉ាងណាក្រោយមានការលើកឡើងថាហ្វា ហ្វា ចោលសង្សារនាយចឺម ដែលជាអតីតតារាកំប្លែងល្បីរបស់Ctn និងបច្ចុប្បន្នជាតារាចម្រៀងសាន់ដេហើយពេលនេះមានសង្សារថ្មីជាអ្នកលក់ស្បែកជើងនោះស្រាប់តែលោកSinan Sithadin បានចេញមកបញ្ជាក់ថាសូមឈប់យល់ច្រឡំថាលោកជាអ្នកលក់ស្បែកជើងទៀតទៅ ព្រោះការពិតលោកជាទាហានអាមេរិក(United States Army”ទេ។ប៉ុន្ដែកូនខ្មែរដែលក្លាយទៅជាទាហានអាមេរិករូបនេះមិននិយាយពីកំណើតស្នេហ៍ជាមួយហ្វា ហ្វា ឬគម្រោងនៃការដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ។

គូរបញ្ជាក់ថាហ្វា ហ្វា បានភ្ជាប់ស្នេហ៍ដំបូងជាមួយនាយចឺម ដោយពួកគធ្លាប់មានគម្រោងក្រាបផ្ទឹមជាមួយគ្នាទៀតផង ខណៈដែលនាយចឺម បាននាំស្រីយី ទៅជួបម្ដាយដល់ខេត្តកំពង់ស្ពឺ។តែគូរឲ្យស្ដាយកាលពីចុងឆ្នាំ២០២១ ហ្វា ហ្វា និងនាយចឺម បានចែកផ្លូវគ្នាកណ្ដាលទីហើយទាំងស្រីយី និងលោកមេសា ព្យាយាមមិនប្រាប់ពីមូលហេតុនៃការមិនអាចបន្ដស្នេហ៍បានតទៅទៀតឡើយ។អ្វីដែលហ្វា ហ្វា ស្រឡាំងកាំងគឺគ្រាន់តែនាយចឺម បែកពីនាងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោកមេសា ទៅផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយនាងសេង សុខគីម ដែលជាមេម៉ាយកូន១ទើបធ្វើឲ្យនាងគ្មានពាក្យថ្លាថ្លែង។ប៉ុន្ដែពេលនេះហ្វា ហ្វា ឆ្លើយតបទៅនាយចឺម វិញតាមរយៈការរកបានសង្សារថ្មីជាទាហានអាមេរិកដែលមានរូបរាងខ្ពស់ស្រឡះនិងសង្ហារជាងនាយចឺម ទៀតផង។

ទស្សនិកជនរងចាំមើលថាតើរវាងហ្វា ហ្វា និងនាយចឺម មួយណានឹងរៀបការមុន?យ៉ាងណាហ្វា ហ្វា ធ្លាប់ប្រាប់ថាពេលនេះនាងចង់ផ្ដោតលើការងារសិល្បៈជាជាងគិតគូរលើការរៀបការ។ហ្វា ហ្វា ដែលបែកពីនាយចឺម ភ្លាមរត់ទៅកែដើមទ្រូងភ្លែតនោះថានាងត្រូវការបុរសម្នាក់ដែលមានភាពចុះសម្រុងគ្នាជាមួយនាងទាំងចិត្តនិងគំនិតទើបអាចរស់នៅជាមួយគ្នាបាន។នាងថាស្នេហាសំខាន់នាងជឿរលើនិស្ស័យច្រើនជាងរឿងផ្សេង៕

