Friday, April 19, 2024
Homeសង្គម និងជីវិតប្រពន្ធវ៉ៃកូន ប្តីឃាត់អត់ស្តាប់ ប្តឹងប៉ូលិស

ប្រពន្ធវ៉ៃកូន ប្តីឃាត់អត់ស្តាប់ ប្តឹងប៉ូលិស

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ មិនដឹងជាខឹងសម្បានឹងកូនស្រីរបស់ខ្លួនរឿងអ្វី ក៏បង្កជាអំពើហិង្សា វាយកូនស្រី បណ្តាលឱ្យរងរបួស និងថែមទាំងជះកំហឹងរាលដល់កូនប្រុសម្នាក់ថែមទៀត លុះបុរសជាប្តីឃើញបែបនេះ ក៏ចូលទៅឃាត់ ប៉ុន្តែស្ត្រីជាប្រពន្ធមិនស្តាប់ ទើបបុរសជាប្តី សម្រេច រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ករណីអំពើហិង្សាក្នុងគ្រួសារ ម្តាយវាយកូនស្រីខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

ស្ត្រីជាម្តាយដែលប្រើអំពើហិង្សាវាយដំកូនស្រីខ្លួនឯងនេះ មានឈ្មោះភាត់ ភាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកកូនប្រុសស្រីដែលទទួលរងរបួស កូនស្រីច្បងឈ្មោះគីន សុភា អាយុ១៥ឆ្នាំ (រងរបួសកន្ទួលដៃសងខាង) ចំណែកកូនប្រុសប្អូន មានឈ្មោះគីន រុទ្ធី អាយុ១៣ឆ្នាំ រងរបួសស្រាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥និង៥៥នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីបុរសជាប្តីស្ត្រីខាងលើ ដោយបានរាយការណ៍ថា មានករណីអំពើហិង្សាក្នុងគ្រួសារ រវាងម្តាយនិងកូន ដោយស្ត្រីជាម្តាយមានឈ្មោះភាត់ ភាន់ បានវាយទៅលើកូនស្រីឈ្មោះគីន សុភា និងកូនប្រុសឈ្មោះគីន វុទ្ធី បណ្តាលឱ្យមានស្នាមរបួសកន្ទួលដៃទាំងសងខាង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានចុះដល់ទីតាំងកើតហេតុ និងបាននាំស្ត្រីជាម្តាយឈ្មោះភាត់ ភាន់ មកប៉ុស្តិ៍ដើម្បីសាកសួរ អប់រំ និងធ្វើកិច្ចសន្យា មិនឱ្យប្រើអំពើហិង្សាបែបនេះតទៅទៀត រូចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទៅ៕

RELATED ARTICLES