Friday, April 26, 2024
Homeសង្គម និងជីវិតយាយនិងចៅភ្ជួរស្រែ រន្ទះបាញ់ចៅស្លាប់ យាយរបួស

យាយនិងចៅភ្ជួរស្រែ រន្ទះបាញ់ចៅស្លាប់ យាយរបួស

ខេត្តសៀមរាប ៖ ស្ត្រីវ័យចំណាស់ម្នាក់ និងចៅប្រុសរបស់ខ្លួន បាននាំគ្នាចេញទៅភ្ជួរស្រែ តាំងពីព្រឹក រហូតដល់ល្ងាច រៀបចំត្រឡប់មកផ្ទវិះញទៅហើយ ស្រាប់តែមេឃបានធ្លាក់ភ្លៀងមួយមេធំ លាយឡំទៅដោយផ្គររន្ទះទៀតផង ស្រាប់តែរំពេចនោះ រន្ទះបានបាញ់ចំជនរងគ្រោះ ទាំង២នាក់យាយចៅ បណ្តាលឱ្យចៅប្រុស ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈដែលជីដូន រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅឡើយ។

ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ស្ថិតនៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះកាន់ កុសន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះលុយ ត្រើយ ភេទស្រី អាយុ៧៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគោកស្រម៉ ឃុំល្វាស្រុកពូក។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បាននាំគ្នាចេញទៅភ្ជួរស្រែ នៅចំណុចកើតហេតុខាងលើ តាំងពីព្រឹក រហូតដល់ល្ងាច រៀបចំត្រឡប់មកផ្ទះវិញទៅហើយ ស្រាប់តែមេឃបានធ្លាក់ភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះទៀតផង ស្រាប់តែរំពេចនោះ មានរន្ទះបានបាញ់ចំជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យចៅប្រុសស្លាប់នៅនឹងកន្លែង ចំណែកជីដូន រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES