ភ្នំពេញ៖មាស សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងបំបែកទីផ្សារចម្រៀងសារជាថ្មីម្ដងទៀត ដែលការចេញមកលើកនេះគឺជាអ្វីដែលថ្មីហើយប្លែកបំផុតពោលគឺនាងមិនធ្លាប់បង្ហាញបែបនេះទាល់តែសោះក្នុងអាជីពចម្រៀងរយៈពេលជាង១០ឆ្នាំកន្លងមក។ក្រោយការប្រកាសបែបនេះរបស់សុខសោភា ធ្វើឲ្យFan ទាំងឡាយរបស់ចង់ឃើញឡើងផ្សារភ្នែកអស់ទៅហើយព្រោះចង់ដឹងថាសោភា បញ្ចេញក្បាច់អីទៅបានជាចម្លែកជាងលើកណាៗទាំងអស់បែបនេះ?ប៉ុន្ដែរហូតមកដល់ពេលនេះឈានចូលដល់ខែ៦ពោលគឺពាក់កណ្ដាលឆ្នាំ២០២២ ទៅហើយសោភា នៅតែមិនទាន់អាចពញ្ញាក់អារម្មណ៍តាមរយៈការព្រលែងបទថ្មីៗ និងប្លែកបំផុតនោះនៅឡើយទើបធ្វើឲ្យអ្នកគាំទ្រនាងកាន់តែអន្ទះសារខ្លាំងឡើង ហើយប្រសិនបើអ្នកចម្រៀងសំនៀងផ្អែមរូបនេះមិនអាចសម្រេចក្ដីសុបិនឲ្យក្លាយទៅជាការពិតទេនោះនាងប្រឈមជួបភាពនៅទ្រឹងដូចកាលនាងចូលរាម នៅឆ្នាំទី១ទៀតជាមិនខាន។យ៉ាងណានៅសល់ពេល៦ខែថែមទៀតដែលសុខសោភា នៅតែមានឱកាសបញ្ចេញក្បាច់ពិសេសឲ្យគេបានឃើញដែលពេលនោះប្រាកដជាមិនមែនតែអ្នកនិយមតារារូបនេះទេដែលចាំអ៊ុតនោះតែសម្រាប់អ្នកចម្រៀងរួមអាជីពផ្សេងៗទៀតក៍តាមដាននាងយ៉ាងយកចិត្តទុកដាក់ផងដែរដើម្បីរកវិធីទប់ទល់។

មាស សុខសោភា នៅតែចេញច្រៀងសម្ដែងតាមកម្មវិធីធំៗបើទោះជាពេលនេះចូលដល់រដូវធ្លាក់ភ្លៀងក្ដី ហើយអ្វីដែលនាងមិនភ្លេចនោះគឺការិតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតជាមួយស្វាមីនាងលោកអ៊ឹត រ៉ាដា ហើយថ្មីៗនេះនាងចាញសារគូឲ្យចាប់អារម្មណ៍ថា”គ្មានការរីករាយណាស្មើនិងយើងរកខ្លួនឯងឃើញនោះទេ”។ប៉ុន្ដែអំឡុងពេលដែលសោភា នៅតែមិនទាន់អាចបញ្ចេញសម្ថភាពឲ្យអស់នេះដំណឹងនាងគ្រោងដឹកដៃសា្វមីលោកអ៊ឹត រ៉ាដា ចូលរោងការជាលើកទី៣ក៍ស្ងប់ស្ងាត់ទៅវិញផងដែរ ខណៈដែលសោភា ផ្ដោតតែលើការរកស៊ីធំជាមួយថៅកែស្រីរហូតដកខ្លួនមិនរួច ទើបគម្រោងនាំប្ដីទៅលំហែកាយ៉ានៅក្រៅប្រទេសដូចមុនត្រូវបានពន្យាពេលជាបន្ដបន្ទាប់។

ក្រៅពីមាស សុខសោភា តារាដែលត្រូវទស្សនិកជនរងចាំមើលថាតើមានអ្វីប្លែកនៅពេលស្ងាត់កូវីដនេះមានដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងសុគន្ធ និសា ជាដើមដែលតារាខាងលើនេះមិនសូវមានបទខ្លាំងៗដូចមុនជាច្រើនខែមកហើយ៕

