ភ្នំពេញ៖តារាចម្រៀងរោមទ្រួងច្រើនលោកឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុកនិងTik Tok បានធ្វើការរិះគន់ចំៗទៅលើអ្នកចម្រៀងហង្សមាសរូបនេះក្រោយលោកអង្គុយលើកៅអីក្នុងតួនាទីជាគណៈកម្មាការCambodian Idol រដូវកាលទី៤ វគ្គJudge Audition ហើយសុវណ្ណារាជ និងឱក សុគន្ធកញ្ញា មិនចុចYes ទទួលយកបេក្ខភាពម្នាក់ឈ្មោះទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែង ច្រៀងបទ”ស្រលាញ់ស្ទើលេប”ដែលបុរសរូបនោះមានទឹកសមសម្លេងស្រដៀងគ្នានិងលោកឆន សុវណ្ណារាជ ។ប៉ុន្ដែលោកណុប បាយ៉ារិទ្ធ និងសុខ សីឡាលីន បានចុចYes តែមិនគ្រប់គ្រាន់សម្រាប់លោកសុវត្ថិ ដែលរស់នៅជាមួយជីដូនតាំងពីតូចព្រោះឪពុកម្ដាយបែកបាក់គ្នានោះមិនអាចបន្ដតំណើរជាមួយកម្មវិធីតទៅមុខទៀតបានឡើយ។

គេសង្កេតឃើញថាបើទោះជាសុគន្ធកញ្ញា ក៍មិនចុចYes ទទួលយកលោកសុវត្ថិ ដូចសុវណ្ណារាជ ក្ដី ប៉ុន្ដែនាងគ្មានសម្ពាធដូចលោករាជ នោះទេពោលគឺបន្ទុកបានធ្លាក់ដូចភ្នំសង្កត់លើអតីតតារាចម្រៀងU2 រូបនេះរហូតមានអ្នកខ្លះបានហៅលោកថាជា”ម៉ាក់រាជ”ទៀតផង។ការវាយប្រហាទៅលើលោកឆន សុវណ្ណារាជ មិនដកដៃបែបនេះដោយសារតែគេសំដៅថាគណៈកម្មាការរូបនេះមិនចាប់អារម្មណ៍បេក្ខភាពដែលមិនស្អាតទោះជាមានសម្លេងល្អក្ដី ហើយបើសម្លេងដូចលោកអីចឹងអាចនឹងបញ្ចប់អាជីពលោកតែម្ដងបើលោកសុវត្ថិ ជាប់តទៅទៀត ប៉ុន្ដែផ្ទុយទៅវិញទាំងលោករាជ និងគណៈកម្មារការទាំងនោះគ្រាន់តែឃើញបេក្ខជនម្នាក់ជាគ្រូពេទ្យមានរូបរាងសង្ហារស្រាប់តែពួកគេចុចYes ព្រមគ្នានិងមានខ្លះចង់ឈឺក្ដៅខ្លួនដើម្បីឲ្យគ្រូពេទ្យនោះជួយព្យាបាលនៅលើឆាកទៀតផង។

យ៉ាងណាទោះជាមានការឌឺដងទៅលើឆន សុវណ្ណារាជ ចំៗនៅលើបណ្ដាញសង្គមក្ដី តែឆន សុវណ្ណារាជ នៅតែគ្មានប្រតិកម្មតតបឡើយ ពិសេសក្រុមអ្នកលេងហ្វេសបុកដែលផ្កែផ្កាឲ្យលោកថាជាប្រុសដូចស្រីដែលអាចប៉ៈពាល់ដល់កិត្តិយសដល់លោកធ្ងន់នោះក៍លោករាជ នៅស្ងៀមឈឹងដែរ។ប៉ុន្ដែគេជឿរថាលោកសុវណ្ណារាជ នឹងនៅតែហ៊ានប្រឈមចំពោះការរិះគន់មកលើខ្លួនដែលនៅមានចំណុចខ្វះខាតក្នុងការកាន់តំណែងធំនេះតទៅទៀតគឺមិនដូចសុគន្ធ និសា ដែលនាងបានលាឈប់ពីតួនាទីជាគ្រូបង្វឹកThe Voice Cambodia រដូវកាលទី២ព្រោះតែមានការវាយប្រហារពីអ្នកលេងបណ្ដាញសង្គមថានាងបានទម្លាក់កុមារីម្នាក់ដែលមានសម្ថភាពល្អជាងអ្នកជាប់ចេញពីកម្មវិធី។

សូមបញ្ជាក់ថាឆន សុវណ្ណារាជ បានឈនៅហង្សមាសរយៈពេល១៥ឆ្នាំមកហើយដែលពេលនេះលោកត្រូវបានថៅកែទុកចិត្តផ្ដល់តំណែងឲ្យធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការThe Voice Cambodia និងCambodian Idol ។ប៉ុន្ដែសុវណ្ណារាជ បានខកចិត្តព្រោះបាននាំកូនក្រុមរបស់ខ្លួនលោកប៊ុត សីហា ឲ្យលើកពានThe Voice Cambodia រដូវកាលទី១ហើយបែជាសីហា ត្រូវថៅកែដេញចេញដោយពាក់ព័ន្ធនិងសេពគ្រឿងញៀនទៅវិញ។ចំណែករឿងស្នេហារបស់សុវណ្ណារាជ វិញបានស្ងាត់បាត់ដំណឹងសូន្យឈឹងជាមួយនិស្សិតស្រីនៅអាមេរិកឈ្មោះអរិយា ហើយស្រាប់តែរយៈពេលចុងក្រោយនេះបែជាលេចឭថាលោកមានទាំងស្រីនិងប្រុសតាមស្នេហ៍ព្រមគ្នាទៅវិញ៕

