Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សដេញកាប់គ្នាដណ្តើមសង្សារ ប្រើប៉័ងតោ និងពូថៅ ជាប់ខ្នោះ៣

សិស្សដេញកាប់គ្នាដណ្តើមសង្សារ ប្រើប៉័ងតោ និងពូថៅ ជាប់ខ្នោះ៣

ភ្នំពេញ ៖ យុវជនជាសិស្សសាលាចំនួន ២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ និងពូថៅ បានដេញកាប់គ្នា យ៉ាងអនាធិបតេយ្យក្នុងសាលារៀន មូលហេតុផ្តើមចេញពីជម្លោះដណ្តើមសង្សារគ្នា បង្កជាគំនុំ ដេញកាប់ស៊ីសាច់ហុតឈាមគ្នា លុះសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ចាប់ឃាត់ខ្លួន ជនសង្ស័យបានចំនួន ៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងសាលារៀនបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សិស្សសាលាទាំង ២ក្រុម ដែលដេញកាប់គ្នាប្រសាចពេញសាលាខាងលើនេះ ម្ខាងជាសិស្ស នៅវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន និងម្ខាងទៀតជាសិស្សរៀននៅសាលាបឋមសិក្សាជម្ពូវ័ន។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញសិស្សសាលាទាំង២ក្រុមខាងលើ ប្រដាប់ដោយកាំបិតនិងពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់សិស្ស រត់ជាន់ជើងគ្នា ហើយភ្លាមៗនោះត្រូវបានសមត្ថកិច្ច

ចុះធ្វើអន្តរាគមន៍ ឃាត់ខ្លួនបានចំនួន ៣នាក់ ដកហូត កាំបិត ចំនួន២ដើម និងពូថៅ ១ដើម យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ភាគីទាំងសងខាងបានសារភាពថា ពួកគេមានទំនាស់គ្នា ព្រោះតែរឿងដណ្តើមសង្សារគ្នា។

ក្រោយសាកសួររួច សមត្ថកិច្ចបានហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា រួចឱ្យធានាយកទៅអប់រំបន្ត៕

RELATED ARTICLES