Friday, October 25, 2024
Homeតារាខ្មែរពែកម៉ី ៖មិនដាច់ចិត្តបោះបង់អាជីពកំប្លែង

ពែកម៉ី ៖មិនដាច់ចិត្តបោះបង់អាជីពកំប្លែង

ភ្នំពេញ៖តារាកំប្លែងលោកចែម ចាន់ដារា ហៅនាយពែកម៉ី បានធ្វើឲ្យផ្អើលពេញCtn  ព្រោះតែ​កាលពីថ្ងៃ​ទី​៣១​ខែឧសភា លោកដារា បានចេញសារថាលោកអាចនឹងត្រូវមេបញ្ឈប់​ឬលា​ចេ​ញដោយខ្លួនឯង​ព្រោះតែ​មិន​ពេ​ញចិត្តថ្នាក់ដឹកនាំថ្មី។យ៉ាងណានាយពែកម៉ី ថាចិត្តនាយ​មិន​ចង់​ចេញពីCtn ដែលជាកន្លែងផ្ដល់​កំ​ណើត​ឲ្យ​នា​យនោះទេ ហើយនាយសុខចិត្ត​ចេញ​មុខ​តវ៉ា រឿងរិតត្បិតខ្លាំងពេក ធ្វើឲ្យបុគ្គលិកមានសម្ពាធ ដើម្បីឲ្យថ្នាក់​លើ​បន្ថយ​សម្ពា​​ធ​ខ្លះឲ្យបុគ្គលិក​បន្ដធ្វើការមិនសូវរងសម្ពាធពេក។បន្ដិចក្រោយមកនាយពែកម៉ី បាន​លុបសារ​នោះ​ចេញ​ភ្លាម​ហើយថាក្រុមហ៊ុនបានស្នើរឲ្យដកចេញ តែCtn បានដោះ​ស្រាយ​ឲ្យនា​យ និង​សម្រួលដល់​បុគ្គ​លិក​ទាំងអស់ហើយ…។ទោះជានាយពែកម៉ី ថាក្រុមហ៊ុនបានរក​ដំណោះ​ស្រាយឲ្យខ្លួននិង​អ្នក​រួមអាជីពហើយក្ដី តែនាយពែកម៉ី មិនបញ្ជាក់ទេថាតំណោះស្រាយនោះ​ជា​អ្វីខ្លះ ហើយរឿង​ណា​ដែលនាយត្រូវកែ​ប្រែតាម​គោល​ការណ៍របស់ក្រុមហ៊ុនចង់បានឡើយ។

 លោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ អ្នកគ្រប់គ្រងការផលិតកម្មវិធីរបស់Ctn និងជាអ្នកនិ​ពន្ធ​និង​ដឹកនាំក្រុមកំប្លែងCtn ជិត១៣ឆ្នាំមកហើយនោះបានប្រាប់អ្នកយកព័តមានយើងតាមទូរស័​ព្ទថាក្រោយមានដំណោះ​ស្រាយរួច​លោក​ជឿរ​ជាក់ថានាយពែកម៉ី នៅតែបន្ដអាជីពកំប្លែង​និង​ធ្វើការឲ្យCtn តាមធម្មតា។លោកវ៉ិចទ័រ បន្ថែមថាមិន​មែនតែ​នាយពែកម៉ី ម្នាក់នោះទេ ប៉ុន្ដែ​ក្រុម​កំ​ប្លែងទាំងអស់ក៍មានអារម្មណ៍ដូចលោកចាន់ដារា ដែរព្រោះថាភាព​តឹងតែង​ពេកនោះដូចជា​បុគ្គលិកត្រូវតែពាក់កាតសម្គាល់ខ្លួន ហើយបើភ្លេចកាតដេញឲ្យទៅយកកាតវិញ​ដែល​សកម្ម​ភាព​បែបនេះធ្វើឲ្យពួកគេមិនពេញចិត្ត ។លោកថាថ្នាក់លើដែលនាយពែកម៉ី ចង់សំដៅនោះ​គឺជា​ជន​ជាតិ​ឥណ្ឌា ដែលកាន់តួនាទីធំនោះរយៈពេល១ឆ្នាំមកហើយ។

សូមបញ្ជាក់ថានាយពែកម៉ី បានប្រលងកំប្លែងរបស់Ctn កាលពីចុងឆ្នាំ២០០៩ និងលើក ពានថ្ងៃទី១ខែមករាឆ្នាំ​២០១០ ពោលគឺរយៈពេលជិត១២ឆ្នាំនេះនាយពែកម៉ី ជាបុគ្គលិកពេញ សិទ្ធរបស់Ctn និងមានប្រាក់ខែបើកជារៀង​រាល់ខែផងដែរ ខណៈដែការសម្ដែងឈុតឆាក​ផ្សេង​ៗ​ទៀតទាំងលើឆាក និងក្រៅឆាកនាយទទួលបានកញ្ចប់​ថវិការបន្ថែម។នាយពែកម៉ី ក៍ដូចជា​អ្នក​កំប្លែងផ្សេងៗទៀតរបស់Ctn ពួកគេគោរពលោកតាវ៉ិចទ័រ និងចាត់​ទុក​ដូចជាឪពុក ព្រោះ​លោកជាស្ថាប​និក​បង្កើតក្រុមកំប្លែងនេះឡើងហើយបានកែប្រែពី​អ្នកដែលធ្លាប់​ធ្វើជាកម្មករ​សំណង់ទៅ​ជា​តា​រា​កំប្លែងល្បី ,ពីអ្នកធ្លាប់រស់នៅផ្ទះជួលទៅជាមានផ្ទះវីឡារធំស្កឹមស្កៃ និងពី​អ្នកធ្លាប់ជិះម៉ូតូឌុប​ទៅជាមានរថយន្ដទំនើបៗជិះពោលគឺក្រុមកំប្លែងមួយនេះ​បានកែប្រែ​មុខ​មាត់និងជីវភាពរបស់ខ្លួន​ស្ទើតែ​ទាំង​ស្រុង។សម្រាប់នាយពែកម៉ី វិញពេលនេះ​តាំងចិត្តនឹងបន្ដ​អាជីព​ចាស់តទៅទៀត ហើយ​នាយ​ក៍ដើរ​ទន្ទឹម​គ្នា​រឿងរកស៊ីផ្នែកអចលនទ្រព្យផង​ដែរ។​នាយពែកម៉ី ក៍ជាមុខសញ្ញានៃការ​ឡើង​​ឧកញ៉ានាពេលខាងមុខ ព្រោះ​នាយមានជីវ​ភាព​ធូ​ធារ​រស់នៅផ្ទះស្កឹម​ស្កៃនិង​ជិះ​រថ​យន្ដទំនើបម៉ាកLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារ​ឯ​ណ្ណោះ។​តែនាយពែកម៉ី ធ្លាប់ប្រាប់​អ្នកយក​ព័តមានយើងថានាយគ្មានបំណងឡើងជាឧកញ៉ា​នោះទេ​ព្រោះធ្វើអ្នកធំពិ​បាក​ដើរផឹកស៊ីណាស់ ហេតុនេះនាយចង់ធ្វើអ្នកតូចតាចល្អជាងវិញ។ពែកម៉ី ក៍លើកឡើងថាបើសិនជានាយឡើង​ឧកញ៉ា ច្បា​ស់​ជាលែងមានគេហ៊ានជួលទៅកាត់សក់ ឬលេងកំប្លែងទៀតហើយអីចឹងនាយសូម​តែធ្វើ​ជា​អ្នក​កំប្លែងធម្មតាម្នាក់ តែចេញរកស៊ីលក់ដីនិង​ផ្ទះល្វែងទន្ទឹមគ្នា។អតីតកម្មករ​សំណង់ក្លាយ​ទៅ​ជាតារាកំប្លែង​ល្បី​ឈ្មោះរូបនេះសង្កត់​ថាទោះ​ជាថ្ងៃក្រោយនាយក្លាយទៅជាអ្វីក៍មិនបោះង់អាជីពកំប្លែងជាដាច់ខាត។

តាមព័តមានថាតាំងពីនាយពែកម៉ី មានលុយចាយពេញៗដៃ និងជះរថយន្ដទំនើបៗ​នេះនាយ កាន់តែ​មានស្រី​ក្មេងតោងស្នេហ៍ពោលគឺមន្ដស្នេហ៍របស់លោកចាន់ដារា មិនចាញ់​នាយចឺម,នាយក្រូច និងលោកអ៊ីណូ ឡើយ។ប៉ុន្ដែភរិយារបស់នាយចិត្តធ្ងន់និង​មិនចេះ​ប្រចណ្ឌ​ហួងហែងលោកដារា ផ្ដែសផ្ដាសនោះទេទើបធ្វើឲ្យចំណង​ស្នេ​ហាតារាកំប្លែងមុខស្ងួត​រូប​នេះ​នៅតែគ្មានភាពប្រេះស្រាំជាបន្ដបន្ទាប់ដូចសិស្សប្អូននាយចឺម៕

RELATED ARTICLES