Friday, October 25, 2024
Homeតារាខ្មែរសុខ ពិសី ៖តូចចិត្តរឿងអី?

សុខ ពិសី ៖តូចចិត្តរឿងអី?

ភ្នំពេញ៖សុខ ពិសី ដែលត្រូវFan របស់នាងដាក់រហ័សឲ្យថាជារាជនីសម្រស់​នោះពេលខ្លះ​នាង​បែជា​បង្ហាញ​ទឹក​មុខក្រៀមក្រំតែម្នាក់ឯងនៅក្នុងចំណោមដែលមិត្តរួមអាជីពគេកំពុងសប្បាយរីរាយទៅវិញ ដែល​សកម្មភាព​បែប​នោះមិនមែនយូៗម្ដងទេ តែជាញឹកញាប់ណាស់។​អ្នកខ្លះ​សង្ស័​​យ​ថាពិសី អាចតូចចិត្តសង្សារមិន​សូវ​យល់​ចិត្ត​និង​មើលរំលងភាពឯ​កោរបស់នាង​ទើប​ធ្វើឲ្យ​តា​រា​​សាច់សខ្ចីរូបនេះស្រពោនចិន្ដា ដល់ម្លឹង។តែអ្នកដែលស្និតពិសី បាននិយាយថា​គឺ​រូបស្រី​ស្អាត​ទេ ដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហទើបនាំ​ឲ្យស្នេហាមាន​ភាព​សោះ​កក្រោះបែប​នេះ ព្រោះលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេនោះ​រងចាំតែសញ្ញាភ្លើង​ខៀវពីពិសី ប៉ុ​ណ្ណោះ​ បើនាងព្រមឲ្យលោកកៀកកើយជាចំហ​ឬបន្ដបិតបាំងនោះលោកនឹង​សម្រ​ប​ខ្លួន​តាម​ពិសី គ្រប់ពេលវេលា​ទាំងអស់។ប្រភពនោះបានឲ្យដឹងថាការដែលពិសី ស្រ​ងូតស្រ​ងាត់​ច្រើនជាងរីករាយនោះគឺដោយសារតែនាង​ឃើ​ញគូស្នេហ៍គេបញ្ចេញតែភាព​ផ្អែម​ល្ហែមសឹងគ្រប់គ្នា តែនាងបែជាសាងស្នេហ៍ដោយលាក់ៗទៅវិញ ទើប​នាងតូច​ចិត្តតិចតួច​ដែលមិនអាចធ្វើ​បាន​ដូចគេ។

សុខ ពិសី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់​មន្រ្ដីធំៗមួយចំនួនជាច្រើន​ឆ្នាំ​ហើយ​ដែលរូបនាង​ផ្ទាល់ក៍ធ្លាប់សារភាពថាមានមន្រ្ដីរាជការខ្លះចង់​ចូលស្ដីដណ្ដឹងនាងដែរ​។ប៉ុន្ដែ​ពិសី មិនចាប់​អារម្មណ៍​តំណែង​ជំទាវនោះទេ ហើយនាងជ្រើសរើសបុរសដែលយល់ដឹង​ពីអាជីព​សិល្បៈរបស់នាងច្បាស់នោះគឺលោកចំរើន ដែលពួកគេបានភ្ជាប់ស្នេហ៍រយៈពេល​ជិត​១០ឆ្នាំទៅហើយ តែអ្នកទាំងពីរមិនប្រកាស​សាភាពស្នេហ៍ជាសា​ធារ​ណៈម្ដងណាឡើយ។

 ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ​នោះមាន​ដូចជា​នាង​អ៊ីវ៉ា ,រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងពេជ្រ សោភា ជាដើម។តែសម្រាប់ពិសី វិញ​ទោះជានាងត្រូវពន្យាពេលលាតត្រដាង​ស្នេហ៍​ជាចំហក្ដី តែឥទ្ធិពលរបស់នាងនៅសាន់ដេ​ពេល​នេះមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសឡើយ ពោល​គឺបុគ្គលិកនៅក្រុមហ៊ុនគោរព​ពិសី ប្រៀបដូចជាម្ចាស់ឬថៅកែផលិតកម្មសាន់ដេដែរ​។ទស្សនិកជនរងចាំមើល​ថាតើនៅ​ចុង​ឆ្នាំ​២០២២ និងដើមឆ្នាំ២០២៣ សុខ ពិសី នឹងប្ដូរចិត្តពីខ្លាចបណ្ដើរគូស្នេហ៍មកជា​ក្លាហាន​ដោ​យ​កៀក​កើយម្ចាស់ចិត្តជាសាធារណៈដូចមិត្តភក្ដិដែរឬយ៉ាងណា?

RELATED ARTICLES