ដោយ អាចារ្យថាំ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ឱ្យបញ្ឈប់គ្រប់សកម្មភាព ឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កំណត់ត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។
ការជូនដំណឹងនេះ គឺចង់ឱ្យសកម្មជននយោបាយ ចេះ “គោរពច្បាប់ទាំងអស់ គ្នា” ប៉ុន្តែ “នគរធំ” សូមជួយបន្ថែមថា យោងតាមការឃ្លាំមើលជាច្រើនអាណត្តិ កន្លងមកនេះ តែងមានប្រព័ន្ធផ្សព្វផ្សាយខ្លះ រំលោភការហាមឃាត់។ ធ្ងន់បំផុត ក៏មានអ្នកបម្រើនយោបាយខ្លះ ទៅឈររង់ចាំស្ទាក់ជួបអ្នកបោះឆ្នោតខាងក្រៅ មណ្ឌល រួចខ្សឹបខ្សុលឱ្យបោះឆ្នោតជូនបក្សគាត់។
របៀបរបបបែបនេះ មកពីឆ្លងតាមប្រព័ន្ធបោះឆ្នោតឯកត្តនាម ដូចកាលពី ទសវត្សឆ្នាំ១៩៦០ បោះឆ្នោតជ្រើសមេឃុំ គេធ្វើរបៀបនេះ រហូតចប់ចុងចប់ ដើម។ ជាក់ស្តែងអាចារ្យថាំ កាលនៅវ័យជំទង់ ធ្លាប់ឃើញនៅមុនពេលបោះឆ្នោត នោះ បេក្ខជនម្នាក់ៗ ចាត់ឱ្យកូនក្មួយរៀបចំនំបញ្ចុក ឬបង្អែម ស្រា-ស រង់ចាំ ស្វាគមន៍អ្នកចូលបោះឆ្នោត។ កូនក្មួយទាំងនោះ ចាំតែបោយដៃអញ្ជើញតាយាយ ពូមីង ចូលហូបនំបញ្ចុក ឬបង្អែមលាងមាត់សិន ចាំចូលបន្ទប់បោះឆ្នោត ដែល កាលនោះ គ្មានច្បាប់ហាមឃាត់ទេ។
ឥឡូវបើធ្វើរបៀបនេះទៀត អត់កើតទេ ព្រោះបោះឆ្នោតតាម “ប្រព័ន្ធសមា- មាត្រ” គួរតែបោះបង់ទម្លាប់ខ្សឹបខ្សុលនៅមុខមណ្ឌលបោះឆ្នោត។
កាសែត គេហទំព័រ ហ្វេសប៊ុក យូធូប ខ្លះអាចមិនគោរពតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន នោះទេ ព្រោះក្រសួងពិបាកគ្រប់គ្រងព័ត៌មានដែលបុកមក ពីក្រៅប្រទេស។ តារាហ្វេសប៊ុក យូធូបល្បីៗ ទាំងអ្នកគាំទ្រ ជភភ ទាំងអ្នកគាំទ្រ បក្សប្រឆាំង អាចឃោសនាកាន់តែខ្លាំង ដើម្បីជួយបក្សគាត់ឱ្យឈ្នះ។ ក្រសួង ព័ត៌មាន ហាមឃាត់បានតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែបើនាំគ្នា គោរពច្បាប់ទាំងអស់គ្នា នឹងគ្មានបាតុភាពអ្វីរំខានដល់ការបោះឆ្នោតនោះទេ។
ការឃោសនាត្រូវបញ្ចប់ត្រឹមថ្ងៃសុក្រ ទី០៣ មិថុនា ឯថ្ងៃ០៤ មិថុនា ជា ថ្ងៃស ត្រៀមបញ្ចោញគោលជំហរ។ សម្ភារៈបច្ចេកទេស បម្រើឱ្យការបោះឆ្នោត ត្រូវ ដឹកទៅដាក់ដល់ការិយាល័យនីមួយៗ ក្នុងភាពស្ងប់ស្ងាត់ គ្មានការចាក់មីក្រូទៀតទេ។
ថ្ងៃនេះ ក៏មានការហាមឃាត់ “រឿងផឹកផងដែរ” ដោយហេតុថា ប្រជា- ពលរដ្ឋចែកនិន្នាការនយោបាយ បើអ្នកឈ្នះ អត់អីទេ តែបើចាញ់ឆ្នោត ហើយ ត្រូវស្រាផងនោះ ជួនកាលអាចឈានទៅរកអំពើហិង្សា ព្រោះតែអាការសាហាវ។
ហេតុនេះ បន្ថែមពីលើសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននេះ “នគរធំ” ក៏មានសំណូមពរដល់សហភាតរៈទាំងឡាយ ត្រូវនាំគ្នាគោរពច្បាប់ កុំឱ្យល្អៀង ឃ្លៀងឃ្លាត។ អ្នកលេងហ្វេសប៊ុក ដែលធ្លាប់ផុសតែរឿងនយោបាយ ក៏គួរឈប់ សម្រាកសិនទៅ តែបើគាត់នាំគ្នាបញ្ចោញទស្សនៈ គាំទ្របក្សនេះ បក្សនោះ ឬ អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនបក្សដែលគាត់ស្រលាញ់ ក៏មិនសមដែរ។
អ្នកគាំទ្រ ជភភ “ត្រូវផ្តល់គំរូល្អឱ្យគេ” ព្រោះ ជភភ នៅក្រោមការឱបក្តាប់ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បើមានតារាហ្វេសប៊ុកណាបំពានលើ បទប្បញ្ញត្តិនោះ ត្រូវទទួលខុសត្រូវ។
គណបក្សឯទៀត ក៏ត្រូវចេះរក្សារបៀបរបប ឈប់ឃោសនា ឬខ្សឹបខ្សៀវ បង្គាប់បញ្ជាអ្នកទៅបោះឆ្នោត។ ឃោសនារយៈពេលជាង១០ថ្ងៃនោះ វាល្មម គ្រប់គ្រាន់ហើយ គ្រាន់តែផ្អាកតាមកាលកំណត់របស់ គ.ជ.ប ហេតុអ្វីធ្វើមិនបាន?
យើងសង្ឃឹមថា អ្នកនយោបាយ ក៏ដូចអ្នកបម្រើនយោបាយ រួមទាំងបណ្តាញ ផ្សព្វផ្សាយទាំងអស់ នឹងរួមគ្នាអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត’