ភ្នំពេញ៖មានការលើកឡើងថារ៉េត ស៊ូហ្សាណា អាយុ២៣ឆ្នាំហើយ ហេតុអីនាងនៅតែឲ្យឪពុកម្ដាយតាមការពារដល់ឆាកតន្រ្ដីដល់ពេលណាទៀតទៅ?ឬមួយក៍នាងនៅតែមិនហ៊ានទៅណាម្នាក់ឯង ហើយឲ្យឪពុកម្ដាយតាមជូនទៅច្រៀងរហូត?

ជុំវិញមានការជជែកគ្នាថាហ្សាណា ហៀក្រមុំទៅហើយ តែនៅតែឲ្យឪពុកម្ដាយតាមការពារនោះត្រូវបានតារាធ្មេញចំពើសរូបនេះលើកឡើងថានៅពីក្រោយភាពជោគជ័យរបស់នាងគឺមានម៉ាក់របស់នាងតែងតែលើកទឹកចិត្តនាងជានិច្ច ខណៈដែលឪពុករបស់នាងគឺនាងទុកដូចជាវីរៈបុរសក្នុងចិត្តនាងតែម្ដង។

តាមរយៈការវាចាបែបនេះមានន័យថារ៉េត ស៊ូហ្សាណា នៅតែបន្ដឲ្យឪពុកម្ដាយតាមនាងគ្រប់ពេលវេលាតទៅទៀត ដោយនាងមិនក្វល់អ្នកដែលលើកឡើងថានាងពេញក្រមុំស្ដូកហើយតែមិនហ៊ានដើរម្នាក់ឯងនោះទេ។ចំណែកទស្សនិកជនវិញលើកឡើងថាហ្សាណា នៅពេលដែលមានឪពុកម្ដាយតាមការពារគ្រប់វិនាទីបែបនេះគឺនាងប្រៀបដូចជាមានអាវក្រោះពាក់ជាប់ខ្លួនអីចឹងព្រោះថារយៈពេលជាង៥ឆ្នាំដែលនាងឈជើងនៅហង្សមាសនោះស្រីស្រស់មិនទាន់ប៉ៈពាល់ដល់រឿងអាស្រូវកេរ្ដិ៍ណាមួយបោកបក់មកលើខ្លួនឡើយ ហើយការដែលនាងរក្សារសុវត្ថិភាពបានស្ទើតែ១០០%ពីសំណាក់ប្រុសៗតាមដាក់អន្ទាក់ស្នេហ៍នេះគឺដោយសារតែឪពុកម្ដាយរបស់នាងតាមការពារនេះឯង។

រ៉េត ស៊ូហ្សាណា នៅតែមានយ៊ីអ៊ុនល្អនៅហង្សមាសព្រោះនាងឱកាសបានចេញមុខតាមConcerts ធំៗជាបន្ដបន្ទាប់ ខណៈដែលស្ពតពាណិជ្ជកម្មវិញនាងស្ថិតក្នុងចំណោមតារាទាំង៣របស់ផលិតកម្មនេះដែលត្រូវប៉ាន់ជាងគេក្នុងនោះ២ដួងទៀតមានឱក សុគន្ធកញ្ញា និងពេជ្រ សោភា ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញសុធី វណ្ណ ធ្លាប់លើកឡើងថាការច្រៀងបទជាភាសារខ្មែររបស់នាងនៅមានកម្រិតនៅឡើយ ហេតុនេះត្រូវការពេលវេលាបន្ថែមទៀត។លោកសុធីវណ្ណ សង្កត់ថាចំណុចពិសេសរបស់ហ្សាណា គឺរូបសម្រស់និងការច្រៀងជាភាសារបរទេសបានល្អ។

ទោះជារ៉េត ស៊ូហ្សាណា មិនដែលប៉ៈរឿងអាស្រូវកេរ្តិ៍មែន តែកាលពីពាក់កណ្ដាលឆ្នាំ២០២០ ស្រីស្អាតមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះធ្លាប់បង្ហាញសញ្ញាមានម្ចាស់ចិត្តហើយតាមរយៈការកាន់ដៃប្រុសម្នាក់តែលាក់មុខ។ក្រោយបង្ហាញតម្រុយបេះដូងមានម្ចាស់នោះហ្សាណា ក៍ធ្វើឲ្យតារារួមអាជីពស្រឡាំងផងដែរព្រោះនៅរដូវកូវីដនាងបានទិញផ្ទះ២ល្វែងតម្លៃខ្ទង់៣០ម៉ឺនដុល្លារ និងទិញរថយន្ដម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារជិះយ៉ាងកាលីពផងដែរ ទើបធ្វើឲ្យមានចម្ងល់ថាអ្នកចម្រៀងរូបស្រស់នេះមានលុយសុទ្ធខ្លួនឯង ឬចូលគ្នាជាមួយគូស្នេហ៍?