Saturday, April 27, 2024
Homeសង្គម និងជីវិតបុរសពិការ ដេកស្លាប់ក្នុងបន្ទប់ជួល

បុរសពិការ ដេកស្លាប់ក្នុងបន្ទប់ជួល

ខេត្តស្វាយរៀង ៖ បុរសជាជនពិការជើងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយនៅក្នុងបន្ទប់ជួលរបស់ខ្លួន  បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បុរសរងគ្រោះខាងលើ មានឈ្មោះផុន ត្រេន  អាយុ៥០ឆ្នាំ ជាជនពិការជើង (ជិះរទេះកង់រុញដើរសុំទានគេ) មានលំនៅភូមិចចក ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ A26 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ A26 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលមានម្ចាស់ផ្ទះ ឈ្មោះសាំង សារ៉ន ហៅនី ភេទប្រុស អាយុ៦១ឆ្នាំ។

ប្រភពដដែល បន្តថា ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញខាងពិនិត្យវិភាគកន្លែងកើត ហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អំ សំអាន គ្រូពេទ្យផ្នែករបួសមន្ទីរពេទ្យបង្អែកជីភូ ដឹកនាំដោយលោកវរសេនីយ៍ទោ កៅ ហ៊ន អធិការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌក្រុងបាវិត បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចជំនាញ នៅលើដងខ្លួនសព មិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដោយផ្អែកលើចម្លើយសាក្សីឆ្លើយបំភ្លឺផងនោះ បានបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ មិនស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកក្នុងវត្តតាឡុក ដើម្បីស្រាវជ្រាវរកគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES