Friday, April 26, 2024
Homeសង្គម និងជីវិតដោតឌុយសាកថ្មទូរស័ព្ទ ឆក់ស្លាប់

ដោតឌុយសាកថ្មទូរស័ព្ទ ឆក់ស្លាប់

ខេត្តកំពង់ធំ ៖ យុវជនម្នាក់ បានចុចទូរស័ព្ទលេងរហូតដល់អស់ថ្ម ក៏យកទូរស័ព្ទទៅដោតឌុយ បញ្ចូលថ្ម ស្រាប់តែអកុសល ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតកាលពីវេលាម៉ោង ៨និង០៤នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះណេ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងទូរស័ព្ទរបស់ខ្លួន រហូតដល់អស់ថ្ម ក៏ដើរចូលទៅយកឌុយឆ្នាំងសាក ដើម្បីទៅដោតចូលព្រីភ្លើង សាកថ្មទូរស័ព្ទ ស្រាប់តែពេលកំពុងដោតឌុយឆ្នាំងសាកចូលព្រីភ្លើង ក៏ឆ្លងចរន្ត បណ្តាលឱ្យ ឆក់ជនរងគ្រោះដួលស្លាប់ភ្លាមៗមួយរំពេច ធ្វើឱ្យផ្អើលដល់សាច់ញាតិក្រុមគ្រួសារ និងអ្នកជិតខាង ព្យាយាមជួយសង្គ្រោះបឋមដែរ តែអកុសល ហួសពេលទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អ៊ុង សំអាត

RELATED ARTICLES