ភ្នំពេញ៖ហ្វា ហ្វា ហៅស្រីយី ជារាស្រីម្នាក់ទៀតដែលបានសារភាពថានាងពិតជាបានកែព្រីកដើមទ្រូងមែន ខណៈដែលតារាស្រីខ្លះទៀតគ្មានភាពក្លាហានទទួលស្គាល់ការកែកុនរបស់សប្បនិម្មិតត្រង់ចំណុចពិសេសនេះទេ។តែហ្វា ហ្វា វិញនាងក៍តូចជានាងតន់ ច័ន្ទសីម៉ា ដែរពោលគឺមិនខ្លាចសារភាពចំណុចដែលនាងស្អាតដោយសារតែមុខកាំបិតនោះឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយហ្វា ហ្វា មានដើមទ្រូងធំទ្រលុកទ្រលន់នេះមកធ្វើឲ្យអ្នកដែលធ្លាប់ពេបជ្រាយថានាងជាថ្នល់ជាតិ ពីមុននោះស្ងាត់មាត់ច្រៀបទៅវិញអស់ ហើយស្រីយី ថែមទាំងមានយ៊ីអុនទាំងការងារសិល្បៈនិងស្នេហ៍ព្រមគ្នាតែម្ដង។ហ្វាហ្វា បានគ្រងតួឯកធំៗជាបន្ដបន្ទាប់ ធ្វើឲ្យនាងឡើងកូដជាងមុន ខណៈដែលក្រោយប្រេះឆាស្នេហ៍នាយចឺម ជាង១ខែមកនេះស្រីយី ក៍រកបានសង្សារថ្មីជាទាហ៊ានអាមេរិកនោះគឺលោកSanan Sithadin ដែលពួកគេប្រកាសភ្ជាប់ស្នេហ៍ជាសាធារណៈ តែមិនទាន់បានសាសងស្នេហ៍ដោយកៀកកើយគ្នាដោយផ្ទាល់ឡើយ។ដោយឡែកសម្រាប់ថ្ងៃខួបកំណើតរបស់ហ្វា ហ្វា នៅថ្ងៃទី៦ខែមិថុនា នេះស្រីស្រស់ក៍ទទួលបានសារជូនពរនិងលើកទឹកចិត្តនាងក្នុងការបង្ហាញភាពរឹងមាំក្រោយពីផ្ដាច់ស្នេហ៍នាយចឺម រយៈពេលជិ១ឆ្នាំនេះផងដែរ។ស្រីយី ក៍បង្ហើបដែរថាសង្សារថ្មីនាងលោកSanan Sithadin នឹងចុះមកខ្មែរជួបនាងដោយផ្ទាល់នៅឆ្នាំក្រោយនេះហើយ។

គូរបញ្ជាក់ថាហ្វា ហ្វា បានជាប់អន្ទាក់ស្នេហ៍នាយចឺម ក្រោយនាងថតសម្ដែងMV អតីតអ្នកកំប្លែងនៅCtn រូបនេះហើយពួកគេថែមទាំងមានបំណងរៀបការជាមួយគ្នាទៀតផង។ប៉ុន្ដែកាលពីចុងឆ្នាំ២០២១ លោកមេសា បានរត់ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយកូន១សាច់សខ្ចីនាងសេង សុខគីម ធ្វើឲ្យស្រីយី គ្មានវាចាថ្លែង។ហ្វា ហ្វា ក្រៀមស្រពោនឱរ៉ាជិត១ឆ្នាំទើបនាងព្រមភ្ជាប់ស្នេហ៍ថ្មីជាមួយទាហាន អាមេរិក តែគ្មានដំណឹងថាពួកគេដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ។យ៉ាងណាស្រីយី ធ្លាប់វាចាថារឿងស្នេហានាងជឿរលើព្រហ្មលិខិតច្រើនជាងពោលគឺឲ្យតែស្គាល់គ្នា ហើយមានចិត្តគំនិតចុះសម្រុងគ្នាគឺអាចរស់នៅជាមួយគ្នាបានហើយ។

ក្រៅពីហ្វា ហ្វា ដែលបានសារភាពកែម្រស់ដើមទ្រូងនោះតារាស្រីស្អាតដែលត្រូវបានគេសង្ស័យថាបានធ្វើចំណុចពិសេសនេះដែរមានដូចជាសុខ ពិសី,នូម័រ និងពេជ្រ សោភា ជាដើម តែតារាខាងលើធ្លាប់បានបដិសេធ៕

