ភ្នំពេញ៖អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតអ្នកនាងលី ម៉ារីណា បានប្រឹងសន្សំលុយល្អិតឡើងវិញតាមរយៈការធ្វើរឿង២ក្នុងពេលតែ១នោះគឺចេញច្រៀងសម្ដែង ធ្វើពិធីការិនីរួមទាំងថតភាពយន្ដជាថ្មី។នេះគឺជាការចាប់ផ្ដើមរបស់ម៉ារីណា បន្ថែមពីលើមុខរបរលក់ទំនិញតាមOnline ខណៈពេលនេះនាងបានតាំងជំហឲ្យរឹងមាំទោះជាកាលពីថ្ងៃទី១៣ខែឧសភា នាងថាគ្មានអារម្មណ៍ធ្វើការរកស៊ីក្រោយអតីតប្ដីលោកសាត ចាន់ថន លួចគ្រឿងអលង្ការមាស ពេជ្ររបស់នាងអស់ពីខ្លួនក្ដី ប៉ុន្ដែការច្រានចោលរបស់លោកចាន់ថន កាលពីពេលថ្មីៗនេះថាលោកមិនបានធ្វើអ្វីដូចអតីតភរិយាចោទប្រកាន់នោះទីបំផុតម៉ារីណា បែជាងាកមកធ្វើការងារចាស់របស់នាងឡើងវិញ។យ៉ាងណាម៉ារីណា មិបានឆ្លើយតបចំពោះសំណួររបស់លោកចាន់ថន ដែលឆ្ងល់ថាហេតុអីបានជាងនាងប្រកាសលែងលះលោកនោះទេ។តែម៉ារីណា បានអោបកូនប្រុសរបស់នាងឈ្មោះសាត ថៃសាន់ នោះជាប់ពោលគឺមិនឲ្យឪពុករបស់គេយកទៅឃុំគ្រងជំនួសរូបនាងឡើយ។

សូមបញ្ជាក់ថាក្រោយលី ម៉ារីណា ប្រកាសលែងប្ដីលោកសាត ចាន់ថន មកធ្វើឲ្យប្រុសៗមិនតិចនាក់ទេដែលចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាងហើយម្នាក់ៗគ្រឺតក្នាញ់សម្រស់អ្នកមេម៉ាយកូន១រូបនេះជាងតារាវ័យក្មេងផ្សេងទៀតផង ព្រោះម៉ារីណា មានសម្រស់គូរឲ្យក្នក់ក្នាញ់ជាពិសេសគឺស្បែកសជាងម៉ែសំឡីទៅទៀត។សម្រាប់ម៉ារីណា ផ្ទាល់ក៍ធ្លាប់សារភាពថានាងពិតជាមានជម្រើសស្នេហ៍ច្រើនមែន តែពេលនេះនាងហាក់មានអារម្មណ៍ឈឺចាប់ចំពោះអតីតស្វាមី ព្រោះនេះគឺជាការធ្លាក់ខ្លួនមេម៉ាយជាលើកទី២ហើយសម្រាប់រូបនាង ខណៈដែលចំណងស្នេហាលើកទី១ជាមួយលោកទឹត ថាវរិទ្ធ ដែលបច្ចុប្បន្នជាប្ដីរបស់នៅ សុនិតា ធ្វើឲ្យនាងក្លាយជាស្រីមេម៉ាយទាំងមិនគូឲ្យជឿរ។

ប៉ុន្ដែពេលនេះម៉ារីណា មិនទាន់បង្ហាញស្នេហ៍ថ្មីទេ តែនាងបែជាប្រឹងចេញធ្វើពិធីការិរីនិងច្រៀងសម្ដែងរបស់ក្រុមហ៊ុនកម្សាន្ដលោកយ៉ែម សំអូន និងសម្ងំថតរឿងបុរាណឲ្យផលិតកម្ម១ទៅវិញ។ម៉ារីណា គ្មានសញ្ញាផ្សះផ្សារស្នេហ៍ជាមួយលោកសាត ចាន់ថន នោះទេទើបធ្វើឲ្យមនុស្សច្រើនណាស់សន្និដ្ឋានថាអ្នកមេម៉ាយកូន១ច្បាស់ជាមិនទុកបេះដូងឲ្យទំនេរយូឡើយ ហើយអនាគតស្វាមីថ្មីនាងប្រាកដជាអ្នកធំជាមិនខាន។តែនៅថ្ងៃខួបកំណើតកាលពីថ្ងៃទី២៦ខែឧសភា នោះម៉ារីណា ឆ្នាំនេះនាងមិនហ៊ានធ្វើកម្មវិធីជប់លៀងធំដុំដូចមុនៗទេ ប៉ុន្ដែមិត្តភក្ដិនាងមួយចំនួនបានជួនពរឲ្យនាងឆាប់មានប្ដីថ្មី៕

